Cct850x100 1
1800px x h300px kh

បុរសឥណ្ឌូណេស៊ីត្រូវចាប់ខ្លួនពីបទជួយគេចាក់វ៉ាក់សាំងចំនួន ១៦ លើក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បុរសឥណ្ឌូណេស៊ីត្រូវចាប់ខ្លួនពីបទជួយគេចាក់វ៉ាក់សាំងចំនួន ១៦ លើក 

ឥណ្ឌូនេស៊ី៖ លោក Abdul Rahim អាយុ ៤៩ ឆ្នាំ ជាអ្នកស្រុក Binh Lang ភាគខាងត្បូងខេត្ត Sulawesi នៃប្រទេសឥណ្ឌូនេស៊ី បានជួយគេចាក់វ៉ាក់សាំងដើម្បីរកប្រាក់ ដែលចាក់រហូតដល់ ១៦ លើក ។

បច្ចុប្បន្នត្រូវ បានប៉ូលិសមូលដ្ឋានចាប់ខ្លួន។ បើតាមលោក Abdul Rahim ប្រាប់ប៉ូលិសថា គាត់គិតប្រាក់ពីអតិថិជនពី ១០០,០០០ ទៅ ៨០០,០០០ រូពី រាល់លើក ដែលស្មើនឹង ៣០ ទៅ ២៤០ រីងហ្គីត។

បច្ចុប្បន្ន ប៉ូលីសមូលដ្ឋានកំពុងបើកការស៊ើបអង្កេត បន្ថែមលើករណីនេះ ហើយនឹងផ្តោតលើការកំណត់អត្តសញ្ញាណអ្នកដែលជួលលោក Abdul Rahim ចាក់វ៉ាក់សាំង៕

Khcct banner

អត្ថបទទាក់ទង