Yearendyearend1140x150
Img 0571

ឥណ្ឌារកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងយ៉ាងតិច ២០០ ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឥណ្ឌារកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងយ៉ាងតិច ២០០ ករណី ប្រភពរូប៖ The Indian Express

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌា បាននិយាយនៅថ្ងៃអង្គារថា គិតរហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង យ៉ាងហោចណាស់ ២០០ ករណី ។

ទីក្រុង មហារាស្រ្តា, ទីក្រុង ដេលី មានចំនួនករណីឆ្លងអូមីក្រុងខ្ពស់បំផុតគឺ ៥៤ ករណីររៀងខ្លួន។ ខណៈទីក្រុង តេឡាហ្គាណា មាន ២០ករណី និងទីក្រុង កាណាតាកា មានចំនួន ១៩ ករណី។ ដោយប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ៥,៣២៦ និងករណីស្លាប់ចំនួន ៤៥៣ នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃអង្គារ។

រដ្ឋមន្ត្រីសុខាភិបាលសហភាពលោក Mansukh Mandaviya បានប្រាប់សភាកាលពីថ្ងៃច័ន្ទថា ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ដែលមាននៅក្នុងប្រទេសឥណ្ឌាប្រឆាំងនឹងកូវីដ១៩បំលែងថ្មី អូមីក្រុង ដោយនឹងដឹងក្នុងរយៈពេលមួយសប្តាហ៍ នៅពេលដែលលទ្ធផលនៃការសិក្សាពាក់ព័ន្ធមួយត្រូវបានបោះពុម្ពផ្សាយ។

លើសពីនេះ លោកបាននិយាយទៀតថា រដ្ឋាភិបាលកំពុងចាត់វិធានការទាំងអស់ ដើម្បីដោះស្រាយរាល់ការកើនឡើង ដោយផ្អែកលើការបទពិសោធន៍នៃរលកទីមួយ និងរលកទីពីរ រួមទាំងការបង្កើនសមត្ថភាពអុកស៊ីហ្សែនផ្នែកវេជ្ជសាស្រ្ត និងស្តុកទុកថ្នាំពេទ្យបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង