Yearendyearend1140x150

ព្យុះទីហ្វុង Rai ផ្លាស់ប្តូរទិសដៅឆ្ពោះទៅឆ្នេរសមុទ្រភាគកណ្តាលរបស់វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ព្យុះទីហ្វុង Rai ផ្លាស់ប្តូរទិសដៅឆ្ពោះទៅឆ្នេរសមុទ្រភាគកណ្តាលរបស់វៀតណាម ប្រភពរូប៖ VN Express International

វៀតណាម៖ ព្យុះទីហ្វុង Rai បានរំកិលទៅជិតឧបទ្វីប Hoang Sa (ប្រជុំកោះប៉ារ៉ាសែល) ពីឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម បន្ទាប់ពីបានផ្លាស់ប្តូរទិសដៅពីខាងជើងទៅភាគឦសាន។

នៅវេលាម៉ោង៧ព្រឹកថ្ងៃចន្ទនេះ វាបានស្ថិតនៅកណ្តាលភាគខាងលិចនៃប្រជុំប៉ារ៉ាសែល និងមានល្បឿនខ្យល់បក់ពី ៩០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម។

ក្នុងរយៈពេលប្រាំពីរម៉ោងមុន វាបានផ្លាស់ប្តូរទិសដៅ ហើយចាប់ផ្តើមធ្វើដំណើរទៅភាគខាងជើង និងឦសាន ហើយនៅយប់ថ្ងៃចន្ទ ត្រូវបានគេរំពឹងថានឹងមានចម្ងាយ ២៨០ គីឡូម៉ែត្រភាគខាងលិចនៃ ប៉ារ៉ាសែល ជាមួយនឹងខ្យល់បក់ពី ៧៥ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះមិនត្រូវបានគេរំពឹងថា នឹងបោកបក់មកលើកោះនោះទេ ប៉ុន្តែនឹងបន្តផ្លាស់ទីក្នុងទិសដៅនោះ ដោយបានចុះខ្សោយជាលំដាប់។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃអង្គារ វាត្រូវបានគេរំពឹងថា នឹងស្ថិតនៅចម្ងាយ ២២០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងហុងកុង ជាមួយនឹងខ្យល់បក់ពី ៦០ ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅបណ្តាខេត្តភាគកណ្តាលចាប់ពី Thua Thien Hue ដល់ Binh Dinh ត្រូវបានគេរំពឹងថានឹងទទួលរងការវាយប្រហារដោយខ្យល់បក់ខ្លាំងក្នុងល្បឿន ១២០ ទៅ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅតាមឆ្នេរសមុទ្រ និងរលកកម្ពស់ពី ២ ទៅ ៤ ម៉ែត្រ។ ខណៈស្ថានីយឧតុនិយមនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិកក៏បានព្យាករថា ព្យុះនេះនឹងចុះខ្សោយនៅថ្ងៃអង្គារនេះ។

ព្យុះទីហ្វុង Rai ដែលជាព្យុះទី ៩ ដែលបង្កើតនៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ គឺជាព្យុះទីហ្វុងដ៏ធំបានវាយប្រហារប្រទេសហ្វីលីពីន មុនពេលវាចាប់ផ្តើមចុះខ្សោយ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ វាបានបង្កើនកម្លាំងម្តងទៀតទៅជាព្យុះទីហ្វុង ដោយតាមការព្យាករណ៍ថា វានឹងបន្តចុះខ្សោយ នៅពេលដែលវាបានរំកិលទៅជិតឆ្នេរសមុទ្រវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង