Yearendyearend1140x150

ប្រទេសអឺរ៉ុបមួយចំនួនចាប់ផ្ដើមរឹតបន្តឹងវិធានការណ៍ឡើងវិញដើម្បីការពារ«អូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសអឺរ៉ុបមួយចំនួនចាប់ផ្ដើមរឹតបន្តឹងវិធានការណ៍ឡើងវិញដើម្បីការពារ«អូមីក្រុង» ប្រភពរូប៖ រ៉យទ័រ

អឺរ៉ុប៖ សហភាពអឺរ៉ុបបានណែនាំបណ្ណចាក់វ៉ាក់សាំងនៅទូទាំងប្លុកនៅក្នុងខែកក្កដា ក្នុងការដាក់ឲ្យដំណើរការ ដើម្បីចាប់ផ្តើមការធ្វើដំណើរឡើងវិញដោយសេរីនៅទូទាំងរដ្ឋជាសមាជិក ប៉ុន្តែការកើតឡើងវិញនៃការរីករាលដាលដោយកូវីដ១៩បំលែងថ្មី«អូមីក្រុង» បាននាំឱ្យប្រទេសមួយចំនួនដាក់វិធានការណ៍ការធ្វើដំណើរដ៏តឹងរ៉ឹង។

រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើវិធីសាស្រ្តបង្រួបបង្រួមចំពោះកូវីដ១៩បំលែងថ្មី«អូមីក្រុង» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ដោយសារការកើនឡើងករណីឆ្លង បានបង្កឱ្យមានការរឹតបន្តឹងថ្មីនៅក្នុងប្រទេសមួយចំនួន។

ប្រទេសក្រិក អៀរឡង់ និងព័រទុយហ្គាល់ ថ្មីៗនេះបានប្រកាសវិធានការសុវត្ថិភាពសម្រាប់បុគ្គលដែលមកដល់ពីរដ្ឋសមាជិកសហភាពអឺរ៉ុប ខណៈដែលពួកគេព្យាយាមកំណត់ការរីករាលដាលនៃកូវីដ១៩បំលែងថ្មី«អូមីក្រុង» នៅទូទាំងទ្វីប។ ប្រទេសអ៊ីតាលីគ្រោងនឹងចូលរួម ជាមួយពួកគេនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយតម្រូវឱ្យអ្នកមកដល់ទាំងអស់បង្ហាញការធ្វើតេស្តអវិជ្ជមាន ដោយមិនគិតពីស្ថានភាពនៃការបានចាក់វ៉ាក់សាំងឡើយ។

ប្រទេសទាំង៤ បានធ្វើសកម្មភាពបើទោះបីជារដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបកំពុងស្ថិតក្នុងការជជែកដេញដោលអំពីរបៀបដាក់ចេញនូវគោលនយោបាយធ្វើដំណើរជុំវិញប្លុក ដែលបានសម្របសម្រួល ដោយមិនរារាំងដល់ការធ្វើដំណើរដោយសេរី។

នៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីលុចហ្សាមបួ លោក Xavier Bettel បាននិយាយថា «ការបិទព្រំដែននៅក្នុងករណីណាក៏ដោយ មិនមែនជាដំណោះស្រាយ ក្នុងការប្រយុទ្ធប្រឆាំងនឹង អូមីក្រុង នោះទេ»។ ខណៈមេដឹកនាំឡាតវី Krisjanis Karins បានយល់ស្របថា សេរីភាពក្នុងការធ្វើដំណើរឆ្លងកាត់សហភាពអឺរ៉ុប មិនត្រូវប៉ះពាល់ឡើយ។

ភាពមិនច្បាស់លាស់ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប កើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺបានប្រកាសថា ខ្លួនជឿថា អូមីក្រុង អាចឆ្លងច្រើនជាង ហើយទំនងជាក្លាយជាប្រភេទកូវីដ១៩ លេចធ្លោនៅអឺរ៉ុបក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង