Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសអាមេរិកសម្រេចលុបចោល«ដំណើរទស្សនកិច្ច»ជាមួយថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អាន់តូនី ប្លីងខិន Antony Blinken។(Reuters photo)

បាងកក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អាន់តូនី ប្លីងខិន Antony Blinken បានលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសថៃដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នេះ។ការលុប​ចោលនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយគណៈប្រតិភូបានឆ្លងកូវីដ-១៩។

ស្ថានទូតអាមេរិក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរដ្ឋមន្ត្រីការបរទេសដែលនឹងមិនអាចទៅធ្វើទស្សនកិច្ចនៅទីក្រុងបាងកកក្នុងសប្តាហ៍នេះ។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក អាន់តូនី ប្លីងខិន Antony Blinken ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍​របស់​លោក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​មេរោគ​កូវីដ១៩។

គួរបញ្ជាក់ថា លោកអាន់តូនី ប្លីងខិន Antony Blinken គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា Prayut Chan-o-cha នៅវិមានរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាងកក។

ក្នុងទស្សនកិច្ចរបស់លោកអាន់តូនី ប្លីងខិន នៅតំបន់អាស៊ីអាគ្នេយ៍ ជាគោលដៅអាទិ៍ភាពរបស់អាមេរិក ដើម្បីលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងសកម្មភាព ក៏ដូចជាការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់ រួមទាំងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង