Yearendyearend1140x150

លោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភាកម្ពុជាមរណភាពក្នុងជន្មាយុ៧៤ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំជាទីបំផុតចំពោះមរណភាពនេះ  សពលោកជំទាវ ឱ សុខុម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅ គេហដ្ឋានផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រឹទ្ធសភា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង