Yearendyearend1140x150

រាជបណ្ឌិត្យសភាកម្ពុជាចុះហត្ថលេខាជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាលើជំនាញភាសាចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សិក្ខាសាលាតាមប្រព័ន្ធអនឡាញរវាងរាជបណ្ឌិត្យសភា និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសា (រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា)

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានចុះហត្ថលេខា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសា ដើម្បីបង្កើតបរិញ្ញាបត្រជំនាញគរុកោសល្យភាសាចិន នៅរាជបណ្ឌិត្យសភាកម្ពុជា។ ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន-ភាសាបរទេស នៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន។

សិក្ខាសាលានេះ ប្រារព្ធឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសអន្តរជាតិមកពីបណ្តាប្រទេសនៅអាស៊ីរួមមាន៖ អគ្គរដ្ឋទូតឥន្ឌូនេស៊ីប្រចាំប្រទេសចិន លោក Djauhari Oratmangun, សាកលវិទ្យាធិការសាកលវិទ្យាល័យ Tehran ប្រទេសអ៊ីរ៉ង់, ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិឡាវ លោក Oudom Phonekhampheng ព្រមទាំងតំណាងសាកលវិទ្យាល័យមកពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ាជាដើម។

បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសា សាកលវិទ្យាល័យល្បីៗនានានៅប្រទេសចិនរួមមាន៖ សាកលវិទ្យាល័យគរុកោសល្យប៉េកាំង សាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (ស៊ាងហៃ) សាកលវិទ្យាល័យគរុកោសល្យធានជីងជាដើម។ នេះបើតាមសេចក្តីជូនដំណឹង។

លើសពីនេះ រាជបណ្ឌិត្យសភាកម្ពុជាបានកំពុងបើកថ្នាក់បង្រៀនកម្រិតបរិញ្ញាបត្រ ទៅលើជំនាញមួយចំនួនទៀតរួមមាន៖ គរុកោសល្យភាសាចិន ភាសាចិនពាណិជ្ជកម្ម បកប្រែភាសាខ្មែរ-ចិន ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគរុកោសល្យភាសាចិន។

រាជបណ្ឌិតយសភាក៏បានបញ្ជាក់ដែរថា ទៅថ្ងៃអនាគតរាជបណ្ឌិត្យសភានឹងមានបណ្តុះបណ្តាលជំនាញ "ភាសាចិន+វិជ្ជាជីវៈ" បន្ថែមទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង