Smart saver cctime web bannertif

ជនចំណាកស្រុកដែលដង្ហែក្បួនរថយន្តបានប៉ះទង្គិចជាមួយប៉ូលីសម៉ិកស៊ិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ម៉ិកស៊ិក៖ ទីក្រុងម៉ិកស៊ិក ថ្ងៃទី ១៣ ខែធ្នូ ក្បួនរថយន្តនេះ មានមនុស្សប្រមាណ៣០០នាក់ក្នុងនោះ មានកុមារនិងក្មេងជំទង់ប្រហែល១០០នាក់។ សមាជិកនៃក្បួនរថយន្តដែលចេញដំណើរពីរដ្ឋ Chiapas ភាគខាងត្បូងម៉ិកស៊ិក កាលពីថ្ងៃទី២៣ ខែតុលា បានប៉ះទង្គិចជាមួយប៉ូលិសកាលពីល្ងាចថ្ងៃអាទិត្យ។

អភិបាលក្រុងម៉ិកស៊ិក Claudia Sheinbaum កាលពីថ្ងៃច័ន្ទបានសន្យាថា នឹងគោរពសិទ្ធិជនចំណាកស្រុក ដែលគ្មានឯកសារ ហើយធ្វើដំណើរតាមរថយន្តកាលពីល្ងាចថ្ងៃអាទិត្យ ទៅកាន់សហរដ្ឋអាមេរិក។

តាមអភិបាលក្រុងបានឲ្យដឹងថា ក្បួនរថ នេះយន្តមានមនុស្សប្រមាណ៣០០នាក់ ក្នុងនោះមានកុមារ និងក្មេងជំទង់ប្រមាណ១០០នាក់។ បន្ទាប់ពី ៥០ ថ្ងៃនៅលើផ្លូវ ជនចំណាកស្រុកបានទៅដល់ទីក្រុង ដើម្បីចូលរួមធម្មយាត្រាប្រារព្ធពិធីបុណ្យនៅថ្ងៃទី ១២ ខែធ្នូ ប៉ុន្តែបានប៉ះទង្គិចជាមួយមន្ត្រីប៉ូលីសដែលកំពុងរារាំងច្រកចូលរបស់ពួកគេ។

ជនចំណាកស្រុកនៅទីបំផុតត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ Basilica ហើយក្រោយមកបានចំណាយពេលមួយយប់នៅជំរកសម្រាប់អ្នកធ្វើធម្មយាត្រា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង