Cct850x100 1
1800px x h300px kh

កម្ពុជានឹងទទួលឥទ្ធិពលចុះត្រជាក់ក្នុងសប្តាស៍ខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសថា ក្នុងសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ , ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយ វិញដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ ។

លុះនេះ មានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ cc - សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ •C - ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៧-១៩ cc និងអតិបរមា មានពី២៥-២៧ °c ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C - នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន , មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង ។ - ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៦-១៨ oC និងអតិបរមា មានពី២៥-២៧ °C ។

៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C - ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៩-២១ °C និងអតិបរមា មានពី២៧-២៩ °c ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិង យកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ៕


Khcct banner

អត្ថបទទាក់ទង