Yearendyearend1140x150

និយ័តករទូរគមនាគមន៍កម្ពុជាប្រកាសបិទគេហទំព័រនិងយូអអិលចំនួន៩ដែលបង្ហោះរូបភាព និងវីដែអូអាសអាភាស

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការបិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ បន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន គេហទំព័រនិងយូអអិលទាំង ៩ មានដូចជា៖ xvideos.com, dood.ws/d/Inesprenk164, quip.com/Pd1VASTUEEWS, baraag.net, theporndude.com 8kun.top, xnxx.com, xnxx2.pro, porn-images-xxx.com

ទន្ទឹមនឹងនេះ ន.ទ.ក. នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រនិងយូអអិលដែលបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញនិងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្សដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ន.ទ.ក. បានអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia" នូវគេហទំព័រនិងយូអអិលណាមួយ ដែលបានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង