Yearendyearend1140x150

វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់ ប្រភពរូប៖​ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៥,៣០០ករណី កាលពីថ្ងៃទី ១២ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៥៨ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៤០០,០០០ ករណីនៅក្នុងប្រទេស។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,២១៦ ករណី, ទីក្រុង ហាណូយ ៩៨០ ករណី និងទីក្រុង តៃ និញ ចំនួន ៩២០ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២២៨ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៧,៨៣៩ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែល ៥៧ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧០ លាននាក់បានចាក់វ៉ាក់សាំងមួយដូស៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង