Yearendyearend1140x150

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងធ្វើតេស្តវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងធ្វើតេស្តវិជ្ជមានកូវីដ១៩ ប្រភពរូប៖ Bloomberg.com

អាហ្រ្វិកខាងត្បូង៖ វិមានប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី ១២ ដោយនិយាយថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Ramaphosa បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ហើយកំពុងទទួលការព្យាបាល និងដាក់នៅដាច់ដោយឡែក។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Ramaphosa មានអារម្មណ៍មិនស្រួលបន្ទាប់ពីបានចូលរួមក្នុងពិធីរំលឹកដល់អតីតប្រធានាធិបតី De Klerk នៅទីក្រុង Cape។ ក្រោយមកគាត់ត្រូវបានធ្វើតេស្ត ហើយលទ្ធផលគឺវិជ្ជមាន។ លោក Ramaphosa ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយបច្ចុប្បន្នមានរោគសញ្ញាស្រាល និងស្ថានភាពផ្លូវចិត្តល្អ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក Ramaphosa កំពុងទទួលការព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែក ហើយអនុប្រធានាធិបតី Mabuza នឹងទទួលបន្ទុកជាប្រធានាធិបតីនៅសប្តាហ៍ក្រោយ។ Ramaphosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងរបស់គាត់ គឺជាការព្រមានដល់មនុស្សគ្រប់គ្នានៅអាហ្វ្រិកខាងត្បូងថា មនុស្សទាំងអស់គួរតែត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយត្រូវមានការប្រុងប្រយ័ត្ន។

យោងតាមសេចក្តីថ្លែងការណ៍ ថ្មីៗនេះលោក Ramaphosa និងសមាជិកនៃគណៈប្រតិភូបានទៅទស្សនៈកិច្ចប្រទេសនៅអាហ្វ្រិកខាងលិច រួមមាននីហ្សេរីយ៉ា និងកូតឌីវ័រ ហើយត្រូវបានធ្វើតេស្តក្នុងអំឡុងពេលទស្សនកិច្ច លទ្ធហើយផល គឺអវិជ្ជមានទាំងអស់។

ទិន្នន័យដែលបានចេញផ្សាយដោយវិទ្យាស្ថានជាតិជំងឺឆ្លងនៅអាហ្វ្រិកខាងត្បូងនៅថ្ងៃដដែល បានបង្ហាញថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានករណីដែលត្រូវបានបញ្ជាក់ថ្មីចំនួន ១៨,០៣៥ នៃកូវីដ១៩នៅអាហ្រ្វិកខាងត្បូងនិងចំនួនសរុបចំនួន ៣,១៦៧,៤៩៧ ករណី និងករណីអ្នកស្លាប់ថ្មីសរុប ចំនួន ៩០,១៣៧ នាក់បានស្លាប់។ មកទល់ពេលនេះ អាហ្រ្វិកខាងត្បូងបានទទួលវ៉ាក់សាំង ជាង ២៧,០៩ លានដូស ហើយមនុស្សជាង ១៨,១៦ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង