Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សៀវភៅ «ផែនទីផ្នត់គំនិត (Mind Map)»ដាក់បញ្ចូលក្នុងអេប bookeyondជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុនប៊ុកឃីអន (bookeyond) ដែលជាអេបសង្ខេបសៀវភៅជាភាសាខ្មែរដំបូងគេនៅកម្ពុជាបានចាប់ដៃសហការចុះអនុស្សារណៈយោគយល់គ្នាជាមួយឧកញ៉ា ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា និងមានអាជីវកម្មជាច្រើននៅក្នុងដៃ។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងដាក់បញ្ចូលសៀវភៅរបស់ឧកញ៉ា ជា តុងហ៊ួរ ដែលមានចំណងជើងថា “ផែនទីផ្នត់គំនិត (Mind Map)” ទៅក្នុងអេប bookeyond។

“ផែនទីផ្នត់គំនិត (Mind Map)” ជាសៀវភៅដ៏ល្អដែលលើកឡើងពីបទពិសោធរកស៊ីរបស់ឧកញ៉ា ជា តុងហ៊ួរ រាប់ចាប់តាំងពីការធ្លាក់ដល់បាតរហូតដល់លោកទទួលបានជោគជ័យ និងមានសមិទ្ធិផលជាស្នាដៃរបស់ខ្លួនគួរឱ្យសរសើរដូចពេលបច្ចុប្បន្ន។ សៀវភៅមួយក្បាលនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនចំពោះអ្នកអានដូចជា ការលើកកម្លាំងចិត្ត ការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស ចំណេះដឹងអចលនទ្រព្យ វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យ។ល។ និង។ល។ ហើយអ្វីដែលពិសេសបំផុតនោះ គឺអ្នកអាននឹងចេះបង្កើតផែនទីផ្នត់គំនិតដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់។ ចាប់ពីពេលនេះតទៅ សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” មានដាក់លក់នៅក្នុងអេប bookeyond ហើយ ដែលទាំងមានជាអត្ថបទ និងសំឡេង។

ឧកញ៉ា ជា តុងហ៊ួរ បានមានប្រសាសន៍ថា សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” គឺជាស្នាដៃប្រសូត្រចេញពីបទពិសោធរបស់លោកជាច្រើនឆ្នាំដែលបានប្រឡូកនៅក្នុងជីវិតជាអ្នករកស៊ី ហើយបានឆ្លងកាត់មេរៀនជូរចត់យ៉ាងសន្ធឹកសន្ធាប់។ អ្នកដែលទិញសៀវភៅនេះយកទៅអានដោយយកចិត្តទុកដាក់ ព្រមទាំងអនុវត្តតាមគោលការណ៍ និងទ្រឹស្តីដែលមាននៅក្នុងសៀវភៅនេះ ប្រាដជាក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ប្រកបដោយគុណតម្លៃ ការរីកចម្រើន និងជោគជ័យ។

លោក រឺន សីហា អ្នកតំណាងរបស់ក្រុមហ៊ុន bookeyond បានលើកឡើងថា កិច្ចសហការនេះគឺជាដំណើរឆ្ពោះទៅមុខមួយជំហានទៀតសម្រាប់ក្រុមហ៊ុន bookeyond ក្នុងការរួមចំណែកពង្រីកសក្កានុពលវិស័យអប់រំ និងអាជីវកម្មនៅកម្ពុជា។ លោកបានបន្តទៀតថា ក្រុមហ៊ុនប៊ុកឃីអន (bookeyond) បានចាប់កំណើតឡើងនៅឆ្នាំ២០១៩ ហើយមកទល់នឹងពេលនេះមានសៀវភៅសង្ខេបនៅក្នុងអេបជាង ៣០០ ក្បាលហើយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង