Yearendyearend1140x150

រដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១រយៈពេល៣ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល (រូបភាព៖ រដ្ឋបាលខេត្តកណ្តាល)

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីបោះជំរំយុវជនថា្នក់ខេត្តឆ្នាំ២០២១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលមានប្រតិភូយុវជនមកពី១១ ក្រុង-ស្រុក បែងចែកជា ៦សាខាជំរំ សរុបចំនួន ១០២នាក់។

បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីបោះជំរំរយៈពេល៣ថ្ងៃនេះ មានប្រតិភូយុវជនមកពី១១ ក្រុង-ស្រុក បែងចែកជា ៦សាខាជំរំ សរុបចំនួន ១០២នាក់ សាខាជំរំនីមួយៗ មានសមាសភាពចំរុះក្រុង-ស្រុក ដែលពួកគេត្រូវតម្លើងតង់រស់នៅ និងត្រូវស្នាក់នៅក្នុងតង់ជាមួយគ្នា ចូលរួមចម្អិនអាហារខ្លួនឯង ធ្វើសកម្មភាពរួមគ្នា និង រស់នៅជីវភាពក្រុម។

ទន្ទឹមនឹងនេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១នេះ ក្រោមប្រធានបទ យុវជន និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្កើននៅភាពស៊ាំសហគមន៍នៅទូទាំងខេត្តកណ្ដាល គួបផ្សំជាមួយវិធានការ និងយុទ្ធសាស្ត្រសំខាន់ផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតប្រជាជន កាត់បន្ថយការឆ្លងរាលដាល និងផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច ព្រមទាំងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបជាមួយជំងឺកវីដ-១៩ ឬការឆ្លងជំងឺកូដ-១៩ ដ៏សាហាវស្រដៀងគ្នាផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគតដែលយើងមិនអាចមើលឃើញបាន។

លោកជំទាវបន្តថា យុវជនត្រូវចូលរួមជាមួយរាជរដ្ឋភិបាល ក្នុងទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូល្អទាំងលើការសិក្សា ទាំងការរស់នៅ ដោយប្រកាន់ខ្ជាប់ និងចងចាំថា "យុវជន" ត្រូវធ្វើជីវិតក្នុងការសិក្សា និងយកវិជ្ជាមកបម្រើក្នុងមាគ៌ា អភិវឌ្ឍន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង