Yearendyearend1140x150
Img 0571

ផ្ទុះឃ្លាំងអាវុធមួយនៅក្បែរជំរុំជនភៀសខ្លួនក្នុងប្រទេសលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ផ្ទុះឃ្លាំងអាវុធមួយនៅក្បែរជំរុំជនភៀសខ្លួនក្នុងប្រទេសលីបង់ ប្រភពរូប៖ RT

លីបង់៖ ភ្លើងដ៏ធំមួយ បានកើតឡើងបន្ទាប់ពីការផ្ទុះជាច្រើនបានកើតឡើងនៅជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងប្រទេសលីបង់។ ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា ផ្តោតលើឃ្លាំងស្តុកអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

ភ្លើងបានឆាបឆេះនៅជំរុំ Burj el-Shemali ដែលមានទីតាំងនៅខាងក្រៅទីក្រុង Tire ភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃសុក្រ។ ជំរុំនេះ គឺជាកន្លែងតាំងទីលំនៅធំជាងគេ ទីពីរនៃជំរុំជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ១២ ដែលនៅរាយប៉ាយពាសពេញប្រទេស។

ខ្សែអាត់វីដេអូ ដែលបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណិត បង្ហាញឱ្យឃើញថា អគារមួយត្រូវបានឆាបឆេះដោយភ្លើង ជាមួយនឹងការផ្ទុះជាបន្តបន្ទាប់បានបញ្ជូនផ្សែងដ៏ធំទៅក្នុងអាកាស។ ការផ្ទុះតូចៗជាច្រើនក៏ត្រូវបានឮផងដែរក្នុងអំឡុងពេលភ្លើងឆេះនេះ។ វីដេអូមួយទៀតពីកន្លែងកើតហេតុអះអាងថា ភ្លើងបានជំរុញឱ្យមានការជម្លៀសជនភៀសខ្លួនចេញពីអគារនៅក្បែរនោះ ដោយមានក្រុមសង្គ្រោះបន្ទាន់ជាច្រើននាក់ត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង។

ទីភ្នាក់ងារព័ត៌មានជាតិដែលផ្តល់មូលនិធិដោយរដ្ឋបានរាយការណ៍ថា អគារដែលរងផលប៉ះពាល់ត្រូវបានគេរាយការណ៍ថា ជាឃ្លាំងអាវុធដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

សូមបញ្ជាក់ថា ហេតុការណ៍បានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួស នេះបើតាមទីភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ដោយមិនបានផ្តល់ចំនួនពិតប្រាកដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង