Yearendyearend1140x150
Img 0571

ប្រមុខកាទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា (រូបភាព៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយការស្នើសុំរបស់រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសមកកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង ក្នុងចំណោមប្រធានបទ ដែលរំពឹងថានឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ រួមមាន ៖ វ៉ាក់សាំង និងសន្តិសុខផ្នែកសុខភាពពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើអន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ នេះបើតាមសេចក្តីជូនដំណឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង