Yearendyearend1140x150

ពលករខ្មែរម្នាក់នឹងត្រូវនិរទេសចេញពីកូរ៉េ ក្រោយរកឃើញល្មើសវិធានការចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


រូបភាព៖ សារព័ត៌មានខ្មែរនៅកូរ៉េ

ភ្នំពេញ៖ ពលករខ្មែរម្នាក់ អាចប្រឈមនឹងការនិរទេសចេញពីកូរ៉េ ក្រោយរកឃើញថារូបគេល្មើសវិធានការចត្តាឡីស័ករបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េ ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី ២៨ មេសា ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរនៅកូរ៉េ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក អាជ្ញាធរកូរ៉េបានរកឃើញថាពលករខ្មែរមួយរូប ជាពលករឧស្សាហកម្មនៅតំបន់អ៊ូលសាន ដែលទើបនឹងត្រឡប់មកពីខ្មែរវិញ កាលពីថ្ងៃទី២៣ មេសា បានប្រព្រឹត្តល្មើសនឹងវិធានការដាក់ឱ្យនៅដាច់ដោយឡែកនេះ ដោយបានលួចចេញពីទីតាំងចត្តាឡីស័ករបស់ខ្លួន និងបិទទូរសព្ទពីម៉ោង ១២ រហូតដល់ម៉ោង ៤:៣០នាទីល្ងាចថ្ងៃទី ២៨ មេសា។

បើតាមការចុះផ្សាយរបស់សារព័ត៌មានដដែលបានបញ្ជាក់ថា ពលករខ្មែររូបនេះ អាចប្រឈមនឹងការធ្វើនិរទេសចេញពីប្រទេសកូរ៉េ នាពេលឆាប់ៗខាងមុខ ដោយសារតែល្មើសនឹងវិធានការដែលអាជ្ញាធរកូរ៉េបានដាក់ចេញ។ ប្រសិនបើអាជ្ញាធរកូរ៉េរកឃើញអ្នកដែលបំពានគោលការណ៍នៅដាច់ដោយឡែកនោះ ជាជនជាតិកូរ៉េ នឹងត្រូវពិន័យក្រោម១០លានវ៉ុន ឬជាប់គុគក្រោម១ឆ្នាំ រីឯជនបរទេស នឹងត្រូវធ្វើការនិរទេសចេញពីប្រទេសកូរ៉េ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលករខ្មែរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង