Yearendyearend1140x150

WHOថាកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» អាចជះឥទ្ធិពលដល់ដំណើរនៃជំងឺរាតត្បាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប្រភពរូប៖ ស៊ីស៊ីធីវី 

WHO ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានកាលពីថ្ងៃពុធថា កូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ដែលជាទម្រង់ផ្លាស់ប្តូរយ៉ាងខ្លាំងនៃវីរុសឆ្លងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ដំណើរនៃជំងឺរាតត្បាតនេះ ដោយសារករណីថ្មីជាច្រើនកំពុងត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។

លោក Ghebreyesus បាននិយាយថា កូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ឥឡូវនេះត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន ៥៧ ហើយរំពឹងថាចំនួននឹងបន្តកើនឡើង។ លោកបន្តថា ផលប៉ះពាល់របស់អូមីក្រុងនឹងទៅជាយ៉ាងណានោះ នៅតែពិបាកដឹង។

លោក បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក Ghebreyesus បានជំរុញឱ្យប្រទេសទាំងអស់បង្កើនការឃ្លាំមើល និង ការធ្វើតេស្ត ដោយសារទិន្នន័យដែលលេចចេញមកពីអាហ្វ្រិកខាងត្បូងបានណែនាំថា កូវីដ១៩បំប្លែងថ្មី«អូមីក្រុង»អាចងាយឆ្លងមនុស្សឡើងវិញ។

លោកបានបញ្ជាក់ថា កូវីដ១៩បំប្លែងថ្មី«អូមីក្រុង» អាចបង្កឱ្យមានជំងឺស្រាលជាងកូវីដបំលែងដែលតា ប៉ុន្តែត្រូវការទិន្នន័យបន្ថែមទៀតដើម្បីធ្វើការសន្និដ្ឋានយ៉ាងម៉ឺងម៉ាត់។ លោកក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ប្រសិនបើប្រទេសនានារង់ចាំរហូតដល់មន្ទីរពេទ្យរបស់ពួកគេចាប់ផ្តើមពេញ នោះវាយឺតពេលហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង