Yearendyearend1140x150

ឧកញ៉ា លឹម ហេង៖វិនិយោគិនបរទេសនៅតែជួបបញ្ហាដោយសារថ្លៃធ្វើដំណើរគុណ១០ដង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ។ការបើកនេះ បានជួយសម្រួលដល់អ្នកវិនិយោគបរទេសមួយចំនួនដែលចង់ចូលមកប្រទេសកម្ពុជា។ ប៉ុន្តែអ្នកវិនិយោគបរទេសដែលបានបណ្តាក់ទុនក្នុងប្រទេសកម្ពុជា នៅតែជួបបញ្ហាប្រឈមការឡើងថ្លៃសំបុត្រយន្តហោះ និងការដឹកជញ្ជូនទំនិញ។ នេះជាក្តីបារម្ភមួយ ហើយវាក៏ជាហេតុធ្វើឲ្យអ្នកវិនិយោគបរទេសមួយចំនួនមានភាពរារែកក្នុងការមកវិនិយោគនៅកម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបើកទីផ្សារសេដ្ឋកិច្ចឡើងវិញនៅលើគ្រប់វិស័យ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីបរទេសកាន់តែច្រើនដែលមកបណ្តាក់ទុននៅកម្ពុជា។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់អ្នកវិនិយោគបរទេសទាំងនោះ គឺឡើងថ្លៃការធ្វើដំណើរ និងការដឹកជញ្ជូន។

បើតាមឧកញ៉ា លឹម ហេង បច្ចុប្បន្ននេះមានក្រុមហ៊ុនចិន បានចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាច្រើនជាងគេ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកវិនិយោគចិនរារែកនោះគឺ សំបុត្រយន្តហោះឡើងថ្លៃគុណនឹង១០ដង គឺបានឡើងថ្លៃពី៧០០-៨០០ដុល្លារ ឡើងទៅ៧០០០-៨០០០ដុល្លារ។ហើយប្រសិនបើតម្លៃការធ្វើដំណើរ និង ការដឹកជញ្ជូនមានការធ្លាក់ថ្លៃជាងនេះ នោះប្រាកដជាមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគបរទេសបន្ថែមទៀត។

ទន្ទឹមពេលដើមឆ្នាំក្រោយនេះ គឺកម្ពុជានឹងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងជាមួយកូរ៉េ បន្ថែមនេះមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ទៀត ដែលធ្វើឲ្យវិនិយោគទុនបរទេសពីបណ្តាប្រទេសផ្សេងៗសម្លឹងមកកម្ពុជាកាន់តែច្រើន ជាពិសេសគឺក្រុមហ៊ុនចិន ហើយប្រមុខរាជរដ្ឋាភិបាលកំពុងជំរុញឲ្យមានការហោះហើរត្រង់ពីចិនមកកាន់កម្ពុជា ដូច្នេះនឹងជំរុញការវិនិយោគមកកម្ពុជាកាន់តែច្រើនទៀត។

លោកឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា សព្វថ្ងៃនេះចំពោះកម្លាំងពលកម្មរបស់កម្ពុជាអាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនវិនិយោគបាន ប៉ុន្តែធនធានមនុស្ស ជំនាញ និងចំណេះដឹងគឺមិនទាន់បានឆ្លើយតបនោះទេ គឺអាស្រ័យលើការបណ្តុះបណ្តាលរបស់ក្រុមហ៊ុនវិនិយោគនោះដោយផ្ទាល់។

កន្លងមកមានដូចជាក្រុមហ៊ុនជប៉ុន ចិន ពេលមកវិនិយោគ គឺតែងតែបណ្តុះបណ្តាលជំនាញជាមុនដល់បុគ្គលិកកម្មករដើម្បីឲ្យចូលធ្វើការងារ។ នេះជាចំណុចសំខាន់ គឺអ្វីដែលកម្ពុជាចង់បាន ហើយច្បាប់វិនិយោគថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា កំពុងតែលើកទឹកចិត្តខ្លាំងពីស្នើឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា និងកម្លាំងពលកម្ម។

គួរបញ្ចាក់ផងដែរថា បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍ បច្ចុបន្បនេះសំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយជើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង