Yearendyearend1140x150

កម្ពុជាកំពុងសិក្សាគម្រោងសាងសង់ស្ពាន-ផ្លូវធំៗចំនូន៣បន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាគម្រោងសាងសង់ស្ពាន-ផ្លូវ ធំៗចំនួន៣ទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងដំណើរការសេដ្ឋកិច្ច។នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនៅថ្ងៃនេះ។

គម្រោងធំៗទាំង៣នោះមានជាអាទិ៍ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ។ គម្រោង ទាំងនេះ សុទ្ធតែជាគម្រោង ដែលធ្វើឱ្យប្រទេសកម្ពុជាមានប្រព័ន្ធផ្លូវឬបណ្តាញផ្លូវគ្រប់គ្រាន់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា គម្រោងទាំង៣ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ គម្រោងឆ្លងកាត់ស្ពានទន្លេមេគង្គនៅទីរួមខេត្តក្រចេះ ដោយតភ្ជាប់ខេត្តក្រសចេះទៅខេត្តកំពង់ធំ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន ដែលភាពចំណេញមានលក្ខណៈធំ។

គម្រោងមួយទៀតគឺ គម្រោងតភ្ជាប់ដោយធ្វើស្ពានឆ្លងកាត់ទន្លេសាប និងធ្វើផ្លូវតម្រង់ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ រីឯគម្រោងមួយបន្ទាប់ដែលកំពុងតែសិក្សានោះគឺ គម្រោងនៃការតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តសៀមរាប។ គម្រោងទាំងនេះសុទ្ធតែជាគម្រោងដែលធ្វើឱ្យប្រទេសកម្ពុជាមានប្រព័ន្ធផ្លូវឬបណ្តាញផ្លូវគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន។

គួរបញ្ជាក់ថា នៅថ្ងៃទី ៦ ធ្នូនេះ កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងដែលជាជំនួយរបស់ចិន។ផ្លូវជាតិលេខ១១នេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង