Yearendyearend1140x150

អាជ្ញាធរខេត្តពោធិ៍សាត់ឲ្យពលរដ្ឋប្រគល់ដីទន្រ្ទានព្រៃលិចទឹកឱ្យរដ្ឋវិញ ក្រោយប្រមូលផលដំណាំរួច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ ជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យប្រគល់ដីទន្រ្ទានព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យពលរដ្ឋធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជួនរដ្ឋវិញ។

យោងតាមរបាយការណ៍ ក្រោយមានបញ្ជាពីសម្តេច ហ៊ុន សែន ក្រុមការងារស្រាវជ្រាវ បានជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹក ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និង ដាក់បណ្តឹងអាជ្ញាទៅតុលាការ។

ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រានហើយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។

ចំណែកក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្នកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង