Cct850x100 1
1800px x h300px kh

ក្រុមហ៊ុនHuaweiសម្ពោធលក់Hauwei Digital Power និងHauwei nova​ 8i ជាផ្លូវការនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនHUAWEI នៅថ្ងៃទី០៤​ ខែធ្នូនេះ បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Hauwei Digital Power ដែលជាថ្មសាកអគ្គិសនី និង Huawei nova​ 8i ជាម៉ូឌែលទូរសព្ទទំនើប​ ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងក្រុមហ៊ុនHuawei តារាកិត្តិយស និងអ្នកទស្សនាផ្ទាល់ក្នុងកម្មវិធីសម្ពោធព្រឹកនេះ នៅផ្សារទំនើបអូឡាំព្យាម៉ល។

ក្នុងកម្មវិធីនេះ អ្នកតំណាងក្រុមហ៊ុនHUAWEI បានធ្វើបទបង្ហាញពីលក្ខណៈពិសេសរបស់ HUAWEI​ nova​ 8i ជាម៉ូឌែលទូរសព្ទទំនើប បំពាក់​ដោយកាមេរ៉ា​AI ភ្នែកធំ 4គ្រាប់​ ទំហំ 64MP​ និង​ ល្បឿនសាកថ្ម 66W សាក​38នាទីពេញ​ 100% អេក្រង់ទំហំ​ធំ​ 6.67" 8GB RAM + 128GB ROM ជាមួយតម្លៃ​ពិសេសត្រឹម $369 តែប៉ុណ្ណោះ​ថែមជូន Bluetooth​ Speaker។ ទូរសព្ទទំនើបម៉ូឌែល HUAWEI​ nova​ 8i មាន3ពណ៍សម្រាប់ជ្រើសរើស Moonlight Silver, Interstellar Blue, Starry Black។

សូមជម្រាបថា កម្មវិធីសម្ពោធលក់Hauwei Digital Power និងទូរសព្ទសេរីទំនើបHUAWEI​ nova​ 8i ជាផ្លូវការនៅថ្ងៃនេះ ក៏បានរៀបចំកម្មវិធីចាប់ឆ្នោតជូនរង្វាន់ដល់អ្នកដែលចូលរួមកម្មវិធី ឬ ទស្សនាផ្ទាល់មានឱកាសឈ្នះរង្វាន់សរុបជាង $1000 ក្នុងនោះរួមមាន iSitePower-M Mini500 ១រង្វាន់ Coupon $200 ចំនួន ២រង្វាន់ HUAWEI Band 4 ចំនួន ១០រង្វាន់៕


Khcct banner

អត្ថបទទាក់ទង