Smart saver cctime web bannertif

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជិត ៥ ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជិត ៥ ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Nation Thailand

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៤,៩១២ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៣៣ នាក់ នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៤,៩១២នាក់ បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១៥៧ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៥,៨៤៤ នាក់ បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ២,១៣០,៦៤១ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ២០,៨៨០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង