Yearendyearend1140x150

មេបញ្ជាការកងទ័ពអាកាសអាហ្វហ្គានីស្ថានឱ្យអ្នកបើកយន្តហោះដែលរត់គេចខ្លួនត្រឡប់មកវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មេបញ្ជាការកងទ័ពអាកាសអាហ្វហ្គានីស្ថានឱ្យអ្នកបើកយន្តហោះដែលរត់គេចខ្លួនត្រឡប់មកវិញ ប្រភពរូប៖ ស៊ីនហួរ

អាហ្វហ្គានីស្ថាន៖ មេបញ្ជាការកងទ័ពអាកាសស្តីទីរបស់អាហ្វហ្គានីស្ថានលោក Mawlawi Amanudin Mansoor បានអំពាវនាវដល់អ្នកបើកយន្តហោះ ដែលបានបម្រើការនៅក្រោមរដ្ឋាភិបាលមុន ឱ្យត្រឡប់ទៅធ្វើការវិញ ហើយចូលរួមជាមួយកងទ័ពអាកាសបច្ចុប្បន្ន។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសមយុទ្ធយោធានាពេលថ្មីៗនេះ ដែលធ្វើឡើងនៅទីក្រុង Mazar-i-Sharif ភាគខាងជើងប្រទេស។

លោក Mansoor ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Tolo News ដោយនិយាយថា អាកាសយានិក ដែលត្រូវបានបណ្តុះបណ្តាលនិងបម្រើនៅក្រោរដ្ឋាមភិបាលមុន និងអ្នកបើកយន្តហោះ ដែលបានភៀសខ្លួនចេញពីប្រទេសគួរតែត្រលប់មកវិញ ហើយពួកគេនឹងត្រូវបានជ្រើសរើសឱ្យចូលបម្រើក្នុងកងទ័ពអាកាសវិញ។

លោក Mansoor បាននិយាយថា នៅពេលដ៏ខ្លីខាងមុខនេះ លោកនឹងប្រមូលព័ត៌មានពីគ្រប់អាកាសយានដ្ឋានទាំងអស់ ដើម្បីមើលថាតើមានប៉ុន្មានអាចដំណើការបាន និងខូចខាតប៉ុន្មាន។

ទ័ពអាកាសអាហ្វហ្គានីស្ថានរាប់រយនាក់ រួមទាំងអាកាសយានិក សហអាកាសយានិក និងអ្នកបច្ចេកទេស បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការកាន់កាប់ប្រទេស ដោយពួកតាលីបង់ និងការដកទ័ពអាមេរិកចេញពីប្រទេសក្នុងខែសីហា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង