Yearendyearend1140x150

ចិនកោះហៅទូតជប៉ុនមកជួបជាបន្ទាន់ ដោយផ្តាំឲ្យលោកអាបេប្រយ័ត្នសម្ដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនកោះហៅទូតជប៉ុនមកជួបជាបន្ទាន់ ដោយផ្តាំឲ្យលោកអាបេប្រយ័ត្នសម្ដី ប្រភពរូប៖ រ៉យទ័រ

ចិន៖ ក្រោយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ និយាយថាកាលពីម្សិលមិញថា «ជប៉ុននឹងមិនឈរស្ងៀមទេ ប្រសិនបើចិនវាយកោះតៃវ៉ាន់» ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង ត្រូវបានចិនកោះហៅឱ្យចូលជួបជាបន្ទាន់ ដោយផ្តាំទៅឲ្យអាបេប្រយ័ត្នសម្ដីខ្លួន។

ឯកអគ្គរដ្ឋទូតជប៉ុន ត្រូវបានកោះហៅដោយក្រសួងការបរទេសចិនកាលពីថ្ងៃពុធ ហើយឧបការីរដ្ឋមន្ត្រីការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា សម្ដីរបស់លោក អាបេ ជាទង្វើជន់ឈ្លីអធិបតេយ្យភាពរបស់ប្រទេសចិនដោយបើកចំហ និងបង្ហាញការគាំទ្រជាចំហរអោយកោះតៃវ៉ាន់ឯករាជ្យ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ប្រទេសចិន "ប្រឆាំងយ៉ាងដាច់អហង្ការ" ចំពោះការអត្ថាធិប្បាយរបស់លោក អាបេ ហើយធ្វើការ "ឆ្លើយតបយ៉ាងតឹងរ៉ឹង" ទៅកាន់ប្រទេសជប៉ុន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង