Yearendyearend1140x150

ករណីឆ្លង«អូមីក្រុង»ដំបូងរបស់អាមេរិកត្រូវបានរាយការណ៍នៅរដ្ឋកាលីហ្វ័រញ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Anthony S. Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID) ប្រភពរូប៖ ស៊ីនហួរ 

អាមេរិក៖ លោក Anthony S. Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណករណីកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេស នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

នាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា និងសាន់ហ្វ្រាន់ស៊ីស្កូ បានបញ្ជាក់ថា ករណីថ្មីនៃ COVID-19 ក្នុងចំណោមបុគ្គលម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺវិជ្ជមាន កូវីដបំប្លែងខ្លួនថ្មី អូមីក្រុង។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បុគ្គលនោះ គឺជាអ្នកដំណើរដែលបានត្រឡប់មកពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ២២ ខែវិច្ឆិកា។

លោក Fauci បានបញ្ជាកថា លំដាប់ហ្សែនត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ ហើយលំដាប់នេះ ត្រូវបានបញ្ជាក់នៅ CDC ថា គឺជាកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន។

នេះបើយោងតាម CDC បុគ្គលនោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងមានរោគសញ្ញាស្រាល ដែលកំពុងដាក់ឱ្យនៅដាច់ដោយឡែក ហើយបានធ្វើតេស្តវិជ្ជមានតាំងពីពេលនោះមក។ ទំនាក់ទំនងជិតស្និទ្ធទាំងអស់ត្រូវបានទាក់ទង និងបានធ្វើតេស្តអវិជ្ជមាន។

អាហ្រ្វិកខាងត្បូងបានរាយការណ៍ពី កូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ទៅអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន ហើយទីភ្នាក់ងារនេះ បានដាក់ឈ្មោះថា អូមីក្រុង ដែលជាវីរុសនៃក្តីបារម្ភ។ ហើយរដ្ឋបាល Joe Biden បានឆ្លើយតបដោយការប្រកាសពីការរឹតបន្តឹងការធ្វើដំណើរជាអន្តរជាតិសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូងចំនួនប្រាំបី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង