Smart saver cctime web bannertif

សម្តេច ហ៊ុន សែន៖ពាក្យ«ខ្មែរធ្វើបាន»មិនមែនលើកកម្ពស់ខ្ញុំទេ គឺសំដៅខ្មែរគ្រប់ជំនាន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ព្រះសីហុន៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ ធ្នូនេះ បានអញ្ជើញពិនិត្យការអភិវឌ្ឍសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ។ក្នុងពេលចុះពិនិត្យនោះ សម្តេច ហ៊ុន សែន បានឈរនៅមុនអក្សពាក្យ«ខ្មែរធ្វើបាន» ហើយបានថ្លែងថា ពាក្យ«ខ្មែរធ្វើបាន»មិនមែនលើកកម្ពស់ខ្ញុំ ឬគណបក្សប្រជាជនទេ គឺសំដៅខ្មែរគ្រប់ជំនាន់ធ្វើបាន។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពាក្យ«ខ្មែរធ្វើបាន» គឺជាពាក្យបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់ធ្វើបាន។ ខ្មែរធ្វើអង្គរវត្ត និងប្រាសាទដទៃទៀត ហើយពាក្យ«ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុនេះ គ្រាន់ជាការបញ្ជាក់ពីសមិទ្ធផលជាតិ ដែលខ្មែរជំនាន់ក្រោយធ្វើបានប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតក៏ខ្មែរនៅតែធ្វើបានជានិច្ច។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង