Yearendyearend1140x150
Img 0571

ចាប់ខ្លួន«ស្តេចល្បែងម៉ាកាវ»បង្កឱ្យផ្អើលនៅអាស៊ីខណៈអ្នកលេងល្បែងVIP៨ម៉ឺននាក់បារម្ភខ្លាចចិនដីគោកដឹងទិន្នន័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អាលវីន ឆៅ (Alvin Chao) ដែលត្រូវចាប់ខ្លួន។ 

ម៉ាកាវ៖ លោក អាលវីន ឆៅ (Alvin Chao) ត្រូវបានគេស្គាល់ថា ជាស្តេចល្បែងមួយរូបនៅម៉ាកាវ ហើយបានលួចបង្កើត វេបសាយ និងកម្មវិធីលេងល្បែងអនឡាញខុសច្បាប់នៅក្រៅប្រទេស ក្នុងនោះមាននៅកម្ពុជាផងដែរ។លោកត្រូវបាន មន្ទីរសន្តិសុខសាធារណៈទីក្រុង វឹនចូវ ( Wenzhou) នៃប្រទេសចិនស្នើសុំឱ្យព្រះរាជអាជ្ញា ប្រកាសចាប់ខ្លួនពីបទល្មើសបើកបនល្បែងខុសច្បាប់។ លោក អាលវីន ឆៅត្រូវបានចាប់ខ្លួនដោយប៉ូលិស ក្រុងស្វយត័ម៉ាកាវ ការចាប់ខ្លួនស្តេចល្បែងរូបនេះ បង្កឱ្យផ្អើលនៅតំបន់អាស៊ី ខណៈអ្នកលេងល្បែងលំដាប់ VIP ជាង៨ម៉ឺននាក់កំពុងបារម្ភពីការជាប់ទោសរបស់ចិនដីគោក។

យោងតាមរបាយការណ៍របស់ "China Press " បានបង្ហាញថា៖ ប៉ូលីសនៅក្រុងស្វ័យតម៉ាកាវ បានរកឃើញករណីមួយពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនល្បែងស៊ីសងខុសច្បាប់ និង ឧក្រិដ្ឋកម្មលាងលុយ ហើយបានចាប់ខ្លួនជនសង្ស័យចំនួន ១១នាក់ ក្នុងនោះរួមទាំងមេខ្លោងដែលជាស្តេចល្បែងម៉ាកាវ គឺលោក អាលវីន ឆៅ (Alvin Chao) ដែលជាថៅកែ ក្រុមហ៊ុន Suncity Group ។

ឆ្លើយសំណួររបស់សារព័ត៌មានប៉ូលីសក្រុងម៉ាកាវ បានបញ្ជាក់ថា៖ ដោយផ្អែកលើការប្រមូលព័ត៌មាន ដែលប៉ូលីសស៊ីបអង្គេតបានដឹងថា មានមេខ្លោងក្រុមឧក្រិដ្ឋជនឈ្មោះ អាលវីន ឆៅ (Alvin Chao) ជួលបន្ទប់លេងល្បែងជាលក្ខណះ VIP ក្នុងកាស៊ីណូនៅទីក្រុងម៉ាកាវ និង បោកបញ្ចោតជនជាតិចិនដីគោកឱ្យចូលរួមសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិត។ ក្រុមឧក្រិដ្ឋជននេះ ពាក់ពន្ធនិងរឿងលាងលុយកក្វក់ផងដែរ។

ប៉ូលីសក្រុងម៉ាកាវ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតដោយសម្ងាត់ ចំពោះសំណុំរឿងនេះ តាំងពីខែមេសា ឆ្នាំ២០២០ និង បានចាប់បានជនសង្ស័យចំនួន ១១ នាក់ ហើយពួកគាត់ទាំងអស់បានសារភាពថា ពិតជាបានបង្កើតវែបសាយ និង កម្មវិធីលេងល្បែងនៅក្រៅប្រទេសពិតមែន។

ក្នុងប្រតិបត្តិការនោះ ប៉ូលីសក្រុងម៉ាកាវ បានរឹបអូសឧបករណ៍មួយចំនួនធំមានដូចជា៖ ម៉ាស៊ីនកុំព្យូទ័រ (Server) ឧបករណ៍ផ្ទុកទិន្នន័យ និង លុយសុទ្ធចំនួន៣លានលុយម៉ាកាវ ។ ក្រោយមក ប៉ូលីសក្រុងម៉ាកាវ បានបញ្ជូនអ្នកពាក់ព័ន្ធទៅអយ្យការក្រុងម៉ាកាវ ដើម្បីស៊ើបអង្កេតលើករណី ពាក់ព័ន្ធករណី "ក្រុមឧក្រិដ្ឋកម្ម" "ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់" និង "ឧក្រិដ្ឋកម្មលាងលុយ" និង បន្តតាមចាប់អ្នករត់គេចខ្លួនផ្សេងទៀត។

លោក អាលវីន ឆៅ (Alvin Chao) 

យោងតាមប្រភពដែល ស៊ីស៊ីថាមស៍ ទទួល បានដឹងថា៖ ក្រុមហ៊ុន Suncity Group បានបើកបន្ទប់លេងល្បែងស៊ីសង លំដាប់ VIP នៅក្នុងកាស៊ីណូនៅ ទីក្រុងភ្នំពេញ និង ក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Suncity Group មួយបាន កាលពីក្នុងខែតុលា ឆ្នាំ ២០១៨ដោយបានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុនមួយមកពីប្រទេសចិន ដែលវិនិយោគនៅខេត្តព្រះសីហនុ កិច្ចព្រមព្រៀងនោះពាក់ពន្ធ និងការគ្រប់គ្រងបច្ចេកទេស សេវាកម្មល្បែងស៊ីសង។

"Economic Information Daily" ដែលជាកាសែតចំណុះអោយ ទីភ្នាក់ងារសារព័ត៌មាន Xinhua News កាលពី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ បានផ្សាយថា អគ្គនាយកក្រុមហ៊ុន Suncity លោក អាលវីន ឆៅ (Alvin Chao) បានបង្កើតកម្មវិធីលេងល្បែងតាមអ៊ីនធឺណេតនៅកម្ពុជា និង ហ្វីលីពីន បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម និង សេដ្ឋកិច្ចរបស់ប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មាន Xinhua News និង គេហទំព័រចិនជាច្រើន បានចុះផ្សាយបន្តព័ត៌មាននេះ ដែលធ្វើអោយស្តេចល្បែងម៉ាកាវ រូបនេះបិះរត់គេចខ្លួនម្តងហើយ តែពេលនោះពុំមានការចាប់ខ្លួនទេ គឺក្រោយមកប៉ូលិសចិនបើកការសើបអង្កេតដោយសំងាត់។

ការិយាល័យសន្តិសុខសាធារណៈក្រុង Wenzhou នៃខេត្ត Zhejiang ប្រទេសចិន បានចេញសេចក្តីប្រកាសនៅថ្ងៃទី ២៦ ខែវិច្ឆិកាថា៖ ស៊ើបអង្កេតករណី លោក អាលវីន ឆៅ (Alvin Chao) និងអ្នកផ្សេងទៀតបើកកាស៊ីណូតាំងពី ខែកក្កដា ឆ្នាំ ២០២០ ដោយសំងាត់។ពេលនេះ បានរកឃើញថា ក្រុមឧក្រិដ្ឋជនល្បែងស៊ីសងឆ្លងដែនដែលមានជនសង្ស័យឧក្រិដ្ឋជន ដោយលោក អាលវីន ឆៅ (Alvin Chao) ជាមេខ្លោង និងអ្នកផ្សេងទៀតបានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មនៃការបើកលួចបើកល្បែងស៊ីសងខុសច្បាប់នៅប្រទេសចិនយ៉ាងធ្ងន់ធ្ងរ។

បើតាមរបាយការណ៍រកឃើញថា លោក អាលវីន ឆៅ (Alvin Chao) បានជួលបន្ទប់កាស៊ីណូនៅទីក្រុងម៉ាកាវ បង្កើតការលេងល្បែងលំដាប់ VIP និងចាប់ពីឆ្នាំ ២០១៦ បានរកស៊ីល្បែងអនឡាញនៅហ្វីលីពីន និងប្រទេសផ្សេងទៀត។ អាលវីន ឆៅ បានរើសបុគ្គលិកក្នុងប្រទេសចិនជាអ្នកជាច្រើននាក់ អ្នកគួកជេអោយគេលេងល្បែង ដោយបោកបញ្ចោតរៀបចំអោយពលរដ្ឋចិនទៅក្រៅប្រទេសលេងល្បែង ការផ្តល់មធ្យោបាយធ្វើដំណើរ និងជំនួយបច្ចេកទេសជាដើម ជារួមទៅដឹកពួកគេទៅដល់កន្លែងលែងលល្បែងតែម្តង មិនថានៅម៉ាកាវឬក្រៅប្រទេស ហើយក្រុមមានក្រុមហ៊ុនចង់ការប្រាក់សំរាប់លេងល្បែង និងផ្តល់សេវា វេលុយឆ្លងដែនខុសច្បាប់ផងដែរ។

គិតត្រឹមខែកក្កដាឆ្នាំ ២០២០ ក្រុមឧក្រិដ្ឋជនល្បែងឆ្លងព្រំដែនដែលដឹកនាំដោយ Alvin Chao បានបង្កើតតំណាងម្ចាស់ហ៊ុនសរុបចំនួន ១៩៩នាក់ អ្នកគួកជេអោយគេលេងល្បែង ជាង ១២,០០០ នាក់ និងបានមានសមាជិកលំដាប់ VIP ដែលអ្នកលេងល្បែងជាង ៨០,០០០ នាក់ ដោយប៉ូលីសចិនយល់ឃើញថាទាំងអំពើរទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងររបស់ប្រទេសចិន។

មានព័ត៌មានថា ទិន្នន័យសមាជិកអ្នកលេងល្បែងលំដាប់ VIP ជាង ៨០០០០ របស់ក្រុមហ៊ុន Suncity Group ជាអ្នកលេងល្បែងលំដាប់ជាន់ខ្ពស់ អាចនឹងធ្លាក់ក្នុងកន្តប់ដៃរដ្ឋាភិបាលចិន ដែលអ្នកខ្លះអាចជាមន្រ្តី ឬ អ្នកជំនួញ ដែលមានលុយច្រើន និងចូលចិត្តលេងល្បែង ។ហើយបើតាមច្បាប់ចិនដីគោក រាល់ការលេងល្បែងជាអំពើរខុសច្បាប់ និង មានទោសជាប់ពន្ធនាគារមិនតិចឆ្នាំនោះទេ។

សូមជម្រាបជូនថា បន្ទាប់ពីការិយាល័យសន្តិសុខសាធារណៈក្រុង Wenzhou ប្រកាសតាមចាប់ខ្លួនស្តេចល្បែងម៉ាកាវ មួយថ្ងៃក្រោយមកប៉ូលីសក្រុងស្វ័យតម៉ាកាវ បានឡោមព័ទ្ធ និង ចាប់ស្តេចល្បែងរូបនេះបានដោយជោគជ័យ។ប៉ុន្តែបច្ចុន្ប ស្តេចល្បែងម៉ាកាវរូបនេះ ថិតនៅក្នុងដែនសម្ថកិច្ចតុលាកាក្រុងស្វ័យតម៉ាកាវនៅឡើយទេ ពុំទាន់យកទៅចិនដឹកគោកកាត់ទោសទេ ។

សូមបញ្ចាក់ថា លោក អាលវីន ឆៅ (Alvin Chao) កាលពីនៅក្មេងធ្លាប់ជា អ្នកគួកជេអោយគេលេងល្បែង ជាកូនចៅមួយរូបរបស់មេសង្គមងងឹតម៉ាកាវដែលមានឈ្មោះថា វ៉ាន់ គួកខយ (Wan Kuok-koi) ឬរហ័សនាមថា "Broken Tooth" ។នៅឆ្នាំ ១៩៩៨ មេបងធំ Broken Tooth ត្រូវបានចាប់ខ្លួនដោយប៉ូលិសម៉ាកាវ និងជាប់គុក១៣ឆ្នាំ ។ បន្ទាប់ពី Broken Tooth ចូលគុក ការរកស៊ីរបស់ អាលវីន ឆៅ បែជាលូតលាស់ជាលំដាប់ ដោយបច្ចុន្បក្លាយជាស្តេចល្បែងម៉ាកាវមានទ្រព្យសម្បិត្តរាប់ពាន់លានដុល្លា ។ ព៌ត៌មានធ្លាប់ផ្សាយថា នៅពេល អតីតមេបងធំ Broken Tooth ចេញពីគុកនៅឆ្នាំ ២០១២ អាលវីន ឆៅ បានក្លាយទៅជាសេដ្ឋីទៅហើយ ក៏ធ្លាប់អោយលុយមួយចំនួនធំដល់ Broken tooth ផងដែរ ប៉ុន្តែក្រោយពួកគេទាំងពីរក្រោយមកមានជម្លោះនឹងគ្នា។

វ៉ាន់ គួកខយ (Wan Kuok-koi) ឬរហ័សនាមថា "Broken Tooth"

បច្ចុបន្ប Broken Tooth ក៏មានរកស៊ីនៅកម្ពុជាផងដែរ ហើយលោកក៏ជាប្រធានសមាគមហុងមិនពិភពលោកដែលមានទីស្នាក់ការធំនៅកម្ពុជា ។ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២០ បានបង្កកទ្រព្យសម្បត្តិ Broken Tooth ដោយរកឃើញថា អតីតមេបងធំម៉ាកាវរូបនេះ បានធ្វើសកម្មភាពជិតស្និទ្ធជាមួយឧក្រិដ្ឋជន ក្នុងការជំរុញល្បែងស៊ីសងខុសច្បាប់តាមអ៊ិនធឺណែត នៅខេត្តព្រះសីហនុ ដែលនាំឲ្យមានកើតឡើងច្រើន នូវបទល្មើសហិង្សា ព្រមទាំងអំពើពុករលួយ និងបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។ តាំងពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសហាមប្រាមការបើកល្បែងស៊ីសងតាមអ៊ិនធឺណែត នៅខែសីហា ឆ្នាំ ២០១៩ មក Broken Tooth បានបង្វែរទៅគោលដៅថ្មីគឺប្រទេសភូមា ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង