Yearendyearend1140x150

ឥណ្ឌូណេស៊ីគាំទ្រនិងជំរុញឱ្យមានជើងហោះហើរត្រង់ឥណ្ឌូនេស៊ី-កម្ពុជានាពេលឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម Sudirman Haseng អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា (ឆ្វេងដៃ) និង ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ (ស្តាំដៃ) 
រូបភាព៖ ក្រសួងទេសចរណ៍

ឥណ្ឌូណេស៊ី៖ ស្ថានទូតឥណ្ឌូណេស៊ីបានបង្ហាញការគាំទ្រ និងជំរុញឲ្យមានជើងហោះហើរត្រង់ ឥណ្ឌូណេស៊ី-កម្ពុជា និងការជំរុញឲ្យមានចលនាទេសចរណ៍វ៉ាក់សាំងទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។

ឯកឧត្តម Sudirman Haseng អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី Famtrip នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “Exploring the Land of Sunda” ក្នុងសុន្ទរកថាបើកម្មវិធី បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស គឺភាពជោគជ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។

ឯកឧត្តមក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលកំពុងរស់នៅកម្ពុជាផងដែរ ហើយក៏បានអបអរសាទរកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា កម្មវិធី Famtrip នេះរៀបចំឡើងក្នុងគោលបំណងជំរុញឲ្យមានកិច្ចសហការល្អរវាងប្រទេសទាំងពីរលើវិស័យការទូត និងវិស័យផ្សេងៗ ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ជាដើម តាមរយៈការអញ្ជើញសមាគមទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីផ្សព្វផ្សាយនូវគោលដៅទស្សនានៃប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង