Yearendyearend1140x150

ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១,៣០៩៤ករណី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដែលកើនឡើង ៦៦៥ ករណីកាលពីថ្ងៃទី២១ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,១៧៥,០០០ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,៨០៩ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៨៩៧ ករណី និងទីក្រុង ដុងណៃ ចំនួន ៧០៧ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ១៣៧ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៤,៥៤៤ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៩៦ លាននាក់ និងមនុស្សប្រហែល ៤៧.៣ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង