Yearendyearend1140x150
Img 0571

ថៃមិនបារម្ភខ្លាំងទេចំពោះវីរុសថ្មី«អូមីក្រុង»ដោយសារករណីនៅតិចនៅឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឧបនាយករដ្ឋមន្ត្រីថៃលោក Supattanapong Punmeechaow ប្រភពរូប៖ The Nation Thailand

ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Supattanapong Punmeechaow បាននិយាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍ ប៉ុន្តែមិនមានការព្រួយបារម្ភខ្លាំងទេ ព្រោះរហូតមកដល់ពេលនេះ មានតែមនុស្ស ២២ នាក់ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញថាបានឆ្លងកូវីដ១៩ ដោយវីរុសថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation Thailand ។

លោក Supattanapong ថា វិធានការសុខភាពសាធារណៈទាំងអស់ រាប់ចាប់ពីការចាក់វ៉ាក់សាំង និងថ្នាំពេទ្យ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ កំពុងត្រូវបានរៀបចំឡើង ដើម្បីទប់ទល់នឹងការឆ្លងថ្មី។ លោក បន្តថា ប្រទេសថៃអាចស្នើសុំវ៉ាក់សាំង Covid-19 ដែលនៅសេសសល់ ដើម្បីធ្វើការកែសម្រួល និង ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រភេទថ្មីនេះ។

លោកក៏បានអំពាវនាវដល់សាធារណជន តាមដានរាល់វិធានការបង្ការជំងឺកូវីដ-១៩ ព្រោះវាជាមធ្យោបាយតែមួយគត់ដែលប្រទេសថៃអាចជៀសផុតពីការផ្ទុះឡើងមួយទៀត។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Sathit Pitutecha បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានអំពាវនាវឱ្យអាជ្ញាធរត្រួតពិនិត្យជាពិសេសអ្នកទេសចរមកពីអាហ្វ្រិកខាងត្បូង។

សូមបញ្ជាក់ថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលបានលេចឡើងនៅអាហ្រ្វិកខាងត្បូង និងដើម្បីស្វែងរកវិធីបញ្ឈប់ការរីករាលដាលដល់ប្រទេសដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង