Yearendyearend1140x150

អង់គ្លេសខឹងបារាំងមិនអញ្ជើញមន្រ្តីខ្លួនចូលរួមពិភាក្សាបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង់គ្លេសខឹងបារាំងមិនអញ្ជើញមន្រ្តីខ្លួនចូលរួមពិភាក្សាបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ប្រភពរូប៖ ស៊ីនហួរ

អង់គ្លេស៖ ប្រទេសអង់គ្លេសខឹងនឹងបារាំងដែល បានសម្រេចកាលពីថ្ងៃទី២៦ ដោយមិនអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោក Pritty Patel ឱ្យចូលរួមក្នុងកិច្ចប្រជុំពហុភាគី ដើម្បីពិភាក្សាអំពីការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ ការសម្រេចរបស់ប្រទេសបារាំងនេះ ធ្វើឡើងក្រោយការមិនពេញចិត្តចំពោះការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ចំពោះវិបត្តិអន្តោប្រវេសន៍ ទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron ជុំវិញបញ្ហាលិចទូកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានសម្លាប់មនុស្សជិត ៣០នាក់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងលោក Macron កាលពីថ្ងៃទី ២៥ ដើម្បីដាក់ចេញនូវសំណើជាបន្តបន្ទាប់ស្តីពីការទប់ស្កាត់ការឆ្លងកាត់ប៉ុស្តិ៍អង់គ្លេសខុសច្បាប់ រួមទាំងការទទួលជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ពីប្រទេសបារាំងចូលទៅក្នុងចក្រភពអង់គ្លេសដោយភាគីបារាំង។ មន្រ្តីអនុវត្តច្បាប់អង់គ្លេស នឹងចាប់ផ្តើមល្បាតនៅឆ្នេរភាគខាងជើងនៃប្រទេសបារាំង។ នៅដើមសប្តាហ៍ក្រោយ បុគ្គលិកមកពីប្រទេសទាំងពីរ ល្បាតដែនទឹករបស់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រើប្រាស់ដ្រូនធ្វើការឃ្លាំមើលពីលើអាកាស។ ភាគីអង់គ្លេសក៏បានផ្សព្វផ្សាយលិខិតនេះនៅលើបណ្តាញសង្គមផងដែរ។

ការផ្សព្វផ្សាយរបស់អង់គ្លេសបែបនេះ បានធ្វើឲ្យលោក Macron បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលិខិតនេះ ដោយការពិភាក្សាអំពីបញ្ហាទាំងនេះមិនត្រូវពិភាក្សាតាមរយៈ Twitter ឬលិខិតបើកចំហរទេ។

ប្រទេសបារាំងគ្រោងនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Calais នៅថ្ងៃទី ២៨ ដើម្បីពិភាក្សាអំពីវិបត្តិអន្តោប្រវេសន៍។ ដោយដើមឡើយ គ្រោងនឹងអញ្ជើញតំណាងប្រទេសអង់គ្លេស បែលហ្សិក ហូឡង់ អាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុបមកចូលរួម។ ប៉ុន្តែក្រោយមកបារាំងបានដកការអញ្ជើញរបស់ភាគីអង់គ្លេស ហើយនឹងត្រៀមខ្លួនធ្វើការប្រជុំតាមការគ្រោងទុក។

យោងតាមសារព័ត៌មាន Associated Press បានវិភាគថា ការឆ្លើយតបដ៏ខឹងសម្បាររបស់បារាំងចំពោះសំណើរបស់អង់គ្លេស បានបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនថែមទៀត។

សារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ប្រទេសបារាំង និងអង់គ្លេសមានភាពខុសគ្នាលើសិទ្ធិពាណិជ្ជកម្ម ការនេសាទ និងវិបត្តិអន្តោប្រវេសន៍ បានធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរកាន់តែខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង