Yearendyearend1140x150

ក្រសួងការងារអំពាវនាវដល់ពលករនៅក្រៅប្រទេស«កុំអាលមកកម្ពុជានៅដំណាក់កាលកូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ហេង​ សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវជាសាធារណៈដល់ពលករខ្មែរនៅកូរ៉េ និងប្រទេសផ្សេងទៀត ឲ្យមានការអត់ធ្មត់កុំអាលមកកម្ពុជានៅដំណាក់កាលនៃជំងឺកូវីដ-១៩។ នេះបើតាមការអំពាវនាវរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោក ហេង សួរ បានគូសបញ្ជាក់ថា ករណីដែលពលករខ្មែរនៅក្រៅប្រទេសមកកម្ពុជា នឹងត្រូវដាក់ដោយឡែករយៈពេល ១៤ថ្ងៃ ហើយពេលត្រឡប់ទៅវិញគឺត្រូវអាជ្ញាធរប្រទេសគេឃាត់ ១៤ថ្ងៃទៀត ហើយម្ចាស់ក្រុមហ៊ុនអាចឈានដល់ការលុបទិដ្ឋាការទៀត។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានបន្ថែមថា ក្នុងដំណាក់កាលនេះនិយោជកខ្លះក៏លំបាកដែរ ហើយចង់តែកាត់បុគ្គលិកចោលទេ ដូច្នេះពលករខ្មែរកុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ ដោយគ្រាន់តែការសម្រេចចិត្តខុសមួយគ្រា ធ្វើឲ្យខាតពេលវេលា និងបាត់បង់ការងារ។

ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវ និងសំណូមពរដល់ពលករខ្មែរនៅក្រៅប្រទេសទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ខំរក្សាការងារ និងអត់ធ្មត់នៅក្នុ្ងងដំណាក់កាលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលករនៅក្រៅប្រទេស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង