Yearendyearend1140x150

ធនាគារជាតិនឹងស្វែងរកដំណោះស្រាយបញ្ហារអាក់រអួលរបស់ប្រព័ន្ធធនាគារABA

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៥វិច្ឆិកា បានប្រកាសសេចក្តីជូនដំណឹងពីបញ្ហារអាក់រអួលប្រព័ន្ធធនាគារស្នូលរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA)បានជួបបញ្ហារអាក់រអួលចាប់ពីម៉ោង ៣:០០ នាទីព្រឹក រហូតមក។ ការណ៍នេះបានធ្វើឱ្យមានបញ្ហារអាក់រអួល និងផលវិបាកដល់សាធារណជន ក្នុងការប្រើប្រាស់សេវាធនាគាររបស់ធនាគារ ABA។ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារដើម្បីជំរុញការដោះស្រាយឱ្យដំណើរការឡើងវិញបានឆាប់រហ័ស។

ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ត្រូវយក ចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខធ.៧.០១៩.៥៧៥ សជណ ស្តីពី ការដាក់ឱ្យអនុវត្តគោល ការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវឱ្យ គ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល ២ ម៉ោងយ៉ាងយូរ។

ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃ បញ្ហានេះ ហើយនឹងចាត់វិធានការតាមនីតិវិធី។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តដល់សាធារណជនបន្តប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងភាព ងាយស្រួលក្នុងការប្រើប្រាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង