Yearendyearend1140x150

នគរបាលចរាចរណ៍ផ្លូវគោកនឹងធ្វើការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ចាប់ពីថ្ងៃទី០១ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ឧសភា ឆ្នាំ២០២០តទៅ។នេះបើយោតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាបដូចខាងក្រោម ៖

១-កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយចាប់ផ្តើមអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ចំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីវេលាម៉ោង ០០ ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ឧសភា ឆ្នាំ២០២០ តទៅ។

២-កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឲរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។

៣-អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យបានព្រមៗគ្នា ប្រកបដោយមនសិការភ្ញាក់រលឹក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង