Yearendyearend1140x150

នារីខ្មែរអាយុ១៨ឆ្នាំនិង២៣ឆ្នាំត្រូវគេបោកទៅចិនត្រូវអគ្គកុងស៊ុលខ្មែរជួយនិងនាំមកស្រុកវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
នារីរងគ្រោះឈ្មោះ សឿន បុប្ផា ត្រូវបានត្រឡប់មកកម្ពុជាវិញ 

ភ្នំពេញ៖ បន្ទាប់ពីការអំពាវនាវរបស់ស្រី្តខ្មែរដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន ឱ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅចិនជួយនាំត្រឡប់មកស្រុកកំណើតវិញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកទល់ពេលនេះស្ថានអគ្គកុងស៊ុលសហការជាមួយអាជ្ញាធរចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃនេះ។

លោក យស សុខេមរៈ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងឆុងឈីង បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុល សហការជាមួយអាជ្ញាធរចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ដែលនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១៥:៣៥ រសៀលនេះ។

លោកបញ្ជាក់ថា ស្រី្ត២រូបដែលនឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃនេះវិញមានឈ្មោះ សឿន បុប្ផា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្តឹងត្រែង និង មួយរូបទៀតឈ្មោះ ឈៀន ធុង អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។

គួរបញ្ជាក់ថា នារីរងគ្រោះឈ្មោះ សឿន បុប្ផា ដោយសារគ្រួសារមានជីវភាពខ្វះខាត បណ្តាលឱ្យនារីរងគ្រោះរូបនេះបានចាញ់បោកពាក្យលួងលោមជាច្រើនលើកច្រើនសារពីមេខ្យល់ ហើយាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រូបនាងបានរៀបរាប់តាមរយៈប្រអប់សារមកកាន់ស៊ីស៊ីថាមស៍ថា រូបនាងត្រូវបានចាញ់បោកមេខ្យល់ឱ្យមកធ្វើការនៅចិនអស់រយៈពេលជាងកន្លះឆ្នាំហើយបើគិតមកដល់បច្ចុប្បន្ននេះ ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង