Yearendyearend1140x150

ការតវ៉ាប្រឆាំងនឹងវិធានការកូវីដ១៩បានធ្វើឱ្យជំងឺរាតត្បាតនៅអឺរ៉ុបកាន់តែអាក្រក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការតវ៉ាប្រឆាំងនឹងវិធានការកូវីដ១៩បានធ្វើឱ្យជំងឺរាតត្បាតនៅអឺរ៉ុបកាន់តែអាក្រក់ ប្រភពរូប៖ ស៊ីនហួរ

អឺរ៉ុប៖ ចាប់តាំងពីខែវិច្ឆិកា ជំងឺរាតត្បាតនៃកូវីដ១៩នៅអឺរ៉ុបបានស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស ដែលបានក្លាយជា "មូលហេតុចម្បងនៃការស្លាប់" នៅក្នុងតំបន់អឺរ៉ុប។ ដើម្បីជៀសវាងការកើតឡើងម្តងទៀតនូវកំហុសឆ្គងកាលពីឆ្នាំមុន ដែលបង្កឱ្យមានសម្ពាធខ្លាំងលើប្រព័ន្ធវេជ្ជសាស្ត្រ ដោយសារតែការផ្ទុះឡើងនៃជម្ងឺរាតត្បាតទ្រង់ទ្រាយធំ បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ ដោយបានចាប់ផ្តើមវិធានការតឹងរ៉ឹងឡើងវិញដូចជាការបិទទីក្រុងជាដើម។

ទោះយ៉ាងណា ការរឹតបន្តឹងវិធានការបង្ការជំងឺរាតត្បាត បានបង្កឱ្យមានការតវ៉ា និងបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសបែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ហូឡង់ និងប្រទេសដទៃទៀត។ ហានិភ័យនៃការចម្លងមេរោគបានកើនឡើង ហើយស្ថានភាពជំងឺរាតត្បាតក្នុងតំបន់កាន់តែអាក្រក់ទៅៗ។

ប៉ូលិសបែលហ្ស៊ិកបាននិយាយថា មានបាតុករប្រមាណ ៣៥.០០០ នាក់ ដែលបានធ្វើឲ្យចរាចរណ៍នៅកណ្តាលក្រុងត្រូវកកស្ទះ។ ក្រុមបាតុករបានកាន់បដាដូចជា "សេរីភាព" ដោយសារការមិនពេញចិត្តរបស់ក្រុមបាតុករ លើការរឹតបន្តឹងវិធានការបង្ការជំងឺរាតត្បាតរបស់រដ្ឋាភិបាលកាលពីមួយសប្តាហ៍មុន រួមទាំងការពង្រីកបន្ថែមទៀតនូវការពាក់ម៉ាស់កាតព្វកិច្ច និងការបង្កើនចំនួនថ្ងៃធ្វើការនៅផ្ទះ។

ចំនួនប្រជាជនសរុបរបស់ប្រទេសបែលហ្សិក មានប្រហែល ១១ លាននាក់ ចំនួនករណីសរុបដែលបានបញ្ជាក់មានលើសពី ១.៥៨ លាននាក់ និងចំនួនករណីថ្មីជាមធ្យមក្នុងមួយថ្ងៃគឺជិត ១៤,០០០ ។ ការតវ៉ាស្រដៀងគ្នានេះ កំពុងរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប ហើយទំហំនិងទម្រង់របស់ពួកគេ កំពុងបង្ហាញពីនិន្នាការនៃការពង្រីក និងកាន់តែខ្លាំង។

នៅទីក្រុងវីយែន រដ្ឋធានីអូទ្រីស មនុស្សប្រហែល ៤០,០០០ នាក់បានដើរតាមផ្លូវនៅថ្ងៃទី ២០ ដើម្បីប្រឆាំងនឹង "បម្រាម" ទូទាំងប្រទេស ដែលរដ្ឋាភិបាលទើបតែបានប្រកាស ពោលគឺចាប់ពីថ្ងៃទី ២២ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅទេ លើកលែងតែទៅធ្វើការ ទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងកីឡា។

ទន្ទឹមនឹងនេះដែរ រលកថ្មីនៃជំងឺរាតត្បាតកំពុងរីករាលដាលពាសពេញអឺរ៉ុប។ ការិយាល័យប្រចាំតំបន់អ៊ឺរ៉ុបនៃអង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៣ ដោយបញ្ជាក់ថាចំនួនប្រចាំថ្ងៃជាមធ្យមនៃការស្លាប់របស់កូវីដ១៩ ដែលត្រូវបានរាយការណ៍ដោយអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបក្នុងសប្តាហ៍មុនគឺជិតដល់ទៅ ៤,២០០ ដែលជាចំនួនទ្វេដងនៃតួលេខនៅចុងខែកញ្ញា ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង