Yearendyearend1140x150

ស៊ុយអ៊ែតបង្កើតគម្រោងទីផ្សារការងារដើម្បីជួយដល់ជនពិការនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ (ស្តាំដៃ) និង លោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា 
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយ អ៊ែត សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។

គម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ - ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។

រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង អរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និង គម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។

ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ិត សំហេង។

បើតាមឯកឧត្តម អ៊ិត សំហេង ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង