Yearendyearend1140x150

ការបោះឆ្នោតនៅវេណេហ្ស៊ុយអេឡាមានបេក្ខជនជាង៧ម៉ឺននាក់ចូលរួម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការបោះឆ្នោតនៅវេណេហ្ស៊ុយអេឡាមានបេក្ខជនជាង៧ម៉ឺននាក់ចូលរួម ប្រភពរូប៖ ស៊ីស៊ីធីវី

វេណេហ្ស៊ុយអេឡា៖ បេក្ខជនជាង ៧០,០០០ នាក់មកពី ៨៧ អង្គការនយោបាយបានចូលរួមក្នុងការបោះឆ្នោត ខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិប្រហែល ៣០០ នាក់មកពី ៥៥ ប្រទេសបានតាមដានដំណើរការបោះឆ្នោតនេះ។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) បាននិយាយកាលពីថ្ងៃអាទិត្យ ថា គណបក្សកាន់អំណាចរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានអះអាងនូវជ័យជម្នះដ៏ច្រើននៅក្នុងការបោះឆ្នោតរបស់ប្រទេសនេះ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋានរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានអ្នកបោះឆ្នោតសរុបចំនួន ២១,១៥៩,៨៤៦ នាក់ដែលមានសិទ្ធិបោះឆ្នោតឱ្យបេក្ខជន ដើម្បីបំពេញមុខតំណែងចំនួន ៣,០៨២ នាក់ រួមទាំងអភិបាលក្រុង អភិបាលរង ក្រុមប្រឹក្សាក្រុង។

គណបក្ស United Socialist Party បានឈ្នះអភិបាលក្រុងចំនួន ២០ ក្នុងចំណោម ២៣ ដោយមានអ្នកទៅបោះឆ្នោតកើនឡើងដល់ ៤១.៨ ភាគរយ។ នេះបើយោងតាមលទ្ធផលបឋម ដែលចេញផ្សាយដោយក្រុមប្រឹក្សាបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅប្រទេសវេណេហ្ស៊ុយអេឡា ធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ដោយការបោះឆ្នោតចុងក្រោយធ្វើឡើងក្នុងឆ្នាំ ២០១៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង