Yearendyearend1140x150

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង ៦ ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង ៦ ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៦,៤២៨ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៤៩ នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៦,៤២៨ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៥៥៣ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៨៥,៧៦៨ នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ២,០៧១,០០៩ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ២០,៤៣៦ នាក់។

ដោយឡែកមនុស្ស ៧១,០៧៦ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ១០១,០៧៦ នាក់បានចាក់លើកទី២ និង ១៣,៤៨៧ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប បានគ្រប់គ្រងទូទាំងប្រទេសដល់ ៨៨,៩៨៩,២៣៥៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង