Cct850x100 1
1800px x h300px kh

អាជ្ញាធរខ្មែរ៣នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះអាវុធបង្រ្កាបជនជាតិថៃនៅប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន៣នាក់បានរងរបួស ក្នុងពេលចុះបង្រ្កាបលើជនទំនើបជនជាតិថៃមួយក្រុម ដែលបង្កការអុកឡុក នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ក្រុងប៉ោយប៉ែត ។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង​នៅវេលាម៉ោងជិត១២ យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។ ករណី​ផ្ទុះ​អាវុធនៅប៉ោយប៉ែតនេះ​បណ្តាលឲ្យ​កម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំង​សមត្ថកិច្ច​ម្នាក់​ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ក​បាញ់ធ្លាយថ្ពាល់​និងថ្គាមពីម្ខាងទៅម្ខាង ​រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ​ដើម្បី​ទប់ទល់​ស្ថានការណ៍។

ឯកឧត្តម​ អុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងហេតុការណ៍នោះ មិនមានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្លាប់នោះទេ ហើយសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ​១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន​បក្ខពួក​ក្រុមបង្ក ​បញ្ហាបន្តបន្ទាប់ទៀត៕


Khcct banner

អត្ថបទទាក់ទង