Yearendyearend1140x150
Img 0571

ទូតចិននៅកម្ពុជា៖ចិនរីករាយធ្វើជាបង្អែកយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា 

ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរចំពោះកម្ពុជា ដែលអាចប្រយុទ្ធប្រឆាំងកូវីដបានល្អ ហើយការជោគជ័យនេះ ត្រូវបានលោក វ៉ាង វិនធានចាត់ទុកថា ដោយសារមានការដឹកនាំដ៏រឹងមាំពីសម្តេច ហ៊ុន សែន។លោកថាសម្តេច បានដាក់ចេញនូវគោលនយោបាយ និង វិធានកាជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងប្រឆាំងកូវីដ-១៩។

បើតាមលោក វ៉ាង វិនធាន ប្រទេសចិន និងកម្ពុជា ដូចជាដៃ និងជើង ដែលមិនអាចខ្វះគ្នាបានហើយកម្ពុជា បានជ្រើសរើសយកប្រទេសជាខ្នង់បង្អែកសម្រាប់ផ្តល់វ៉ាក់សាំងដល់កម្ពុជា ទោះបីជាភាគីចិននាពេលនោះជួបបញ្ហាកង្វះវ៉ាក់សាំងកូវីដក៏ដោយ ក៏នៅតែរិះរកមធ្យោបាយផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនជិត៣៩លានដូសហើយ ស្មើនឹងជិត៩៥%នៃចំនួនសរុបវ៉ាក់សាំងដែលកម្ពុជាទទួលបាន។វ៉ាក់សាំងចិនមិនត្រឹមតែមានសុវត្ថិភាពនិងមានប្រសិទ្ធភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដក្នុងប្រទេសកម្ពុជា។

លោក វ៉ាង វិនធាន បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយធ្វើជាបង្អែកយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា ។ភាគីចិនតែងគោរពរាល់ពាក្យសន្យា មិនដែលលេបពាក្យសម្តីនោះទេ។ ហេតុនេះហើយ កម្ពុជាមិនដែលជួបបញ្ហាកង្វះខាតវ៉ាក់សាំងនោះទេ។ ទន្ទឹមនឹងការផ្តល់វ៉ាក់សាំង ភាគីចិនក៏បានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសជូនដល់ភាគីកម្ពុជាដែលក្នុងនោះក៏រាប់បញ្ចូលទាំងឱសថបុរាណចិនផងដែរ។ទាំងអស់នេះបានផ្តល់ជាការគាំទ្រដ៏សំខាន់ដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង