Yearendyearend1140x150

កម្ពុជាស្នើសុំចិនបង្កើត«រោងចក្រផលិតវ៉ាក់សាំង»ការពារកូវីដនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំដល់លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផ្តល់ព័ត៌មានទៅរដ្ឋាភិបាលចិន ដើម្បីបង្កើត«រោងចក្រផលិតវ៉ាក់សាំង»ការពារកូវីដ-១៩ នៅកម្ពុជា។សំណើរនេះធ្វើឡើងក្នុងពេលសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត ដែលពិធីនេះធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេច ហ៊ុន សែន បានពន្យល់ថា មូលហេតុដែលសម្តេចស្នើសុំឱ្យភាគីចិនបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា គឺដើម្បីបង្កភាពងាយស្រួលដល់កម្ពុជាក្នុងការទទួលបានវ៉ាក់សាំង ហើយប្រទេសចិនក៏អាចចែកចាយវ៉ាក់សាំងទាំងអស់នោះទៅកាន់ប្រទេសនៅតាមតំបន់នានាផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនជិត៣៩លានដូសហើយ ស្មើនឹងជិត៩៥%នៃចំនួនសរុបវ៉ាក់សាំងដែលកម្ពុជាទទួលបាន។វ៉ាក់សាំងចិនមិនត្រឹមតែមានសុវត្ថិភាពនិងមានប្រសិទ្ធភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង