Yearendyearend1140x150

ក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជី«គណបក្សបេះដូងជាតិ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៦ វិច្ឆិកា បានប្រកាសបដិសេធក្នុងការចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយសារការផ្តិតមេដៃ របស់សមាជិកគណបក្សនេះ ដើម្បីគាំទ្រ ក្នុងការសុំចុះបញ្ជីមានចេតទនាទុច្ចរិត(ការផ្តិតស្នាមមេដៃជំនួស) ការក្លែងបន្លំ អត្តសញ្ញាណ បុគ្គល និងការផ្តិត ធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិកព្រមទាំងខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ថា អគ្គស្នងការ​នគរបាលជាតិ​បានធ្វើការ​ពិនិត្យ​ និង​កោសល្យវិច័យ​លើស្នាមមេដៃ​របស់​សមាជិក​គណបក្ស​បេះដូងជាតិ​ចំនួន​៤.៧៨១​ស្នាមមេដៃ​ ប្រុសមាន​២.៤៥២​ស្នាមមេដៃ​ និង​ស្រីចំនួន​២.៣២៩​ស្នាមមេដៃ។​ ប៉ុន្តែ​អគ្គស្នងការ​នគរបាលជាតិ​ បានរកឃើញថា​ ស្នាមមេដៃ២០នាក់​ខុសពីស្នាមមេដៃ​ក្នុង​អត្តសញ្ញាណបណ្ណ​ ខណៈស្នាមមេដៃ​ចំនួន២០នាក់​ផ្តិតលើឈ្មោះបុគ្គល​៥៤នាក់​ និង​ស្នាមមេដៃ៧៤នាក់​ជាការក្លែងស្នាមមេដៃ​។​ បន្ថែមលើនេះ​ ស្នាមមេដៃ​២៨៧នាក់​ ខូចគុណភាព​មិនអាច​ធ្វើកោសល្យវិច័យបាន​ និងស្នាមមេដៃ​មានភាព​មិនប្រក្រតី​ធ្ងន់ធ្ងរ​របស់បុគ្គល​៥នាក់​ផ្តិតលើ​ឈ្មោះបុគ្គល២១នាក់​។​



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង