Yearendyearend1140x150

តម្លៃប្រេងសាំងថយចុះសល់ ៤ ,៤៥០រៀល ក្នុងមួយលីត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលរដ្ឋចាក់សាំងម៉ូតូ
ប្រភព៖  internet 

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងចុះមក៤,៤៥០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤,០៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាពីថ្ងៃទី១៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងត្រូវលក់៤.៦១០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.២១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

យ៉ាងណាមិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅ កម្ពុជា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារ/លីត្រ ។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងចុះមក៤,៤៥០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤,០៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ប្រេងសាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង