Yearendyearend1140x150

កម្ពុជាសម្រេចទទួលយកពលករខ្មែរជាង២០០នាក់ពីម៉ាឡេស៊ី តែតម្រូវឱ្យម៉ាឡេស៊ីធ្វើតេស្តជាមុន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលយកពលករខ្មែរជាង២០០នាក់ពីប្រទេសម៉ាឡេស៊ី តែតម្រូវឱ្យម៉ាឡើស៊ីធ្វើតេស្តសុខភាព ដើម្បីបញ្ជាក់ថាពលករខ្មែរទាំងនេះពុំមានវិជ្ជមានកូវីដ-១៩ មុននឹងត្រឡប់មកកម្ពុជាវិញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសារព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការវិវត្តនៃមេរោគកូវីដ-១៩ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា គណៈកម្មការប្រឆាំងកូវីដ១៩បានស្នើសុំគោលការទៅប្រមុខរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោក៏បានអនុញ្ញាតយល់ព្រមឱ្យកម្មករជាង២០០នាក់មកកម្ពុជាវិញ។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរជាង២០០នាក់នោះ ក្នុងនោះមានអ្នកទោសដែលម៉ាឡេស៊ីដោះលែងមានចំនួន៧៣នាក់ និងពលករនេសាទមាន១៤៩នាក់នាក់ ដែលចង់ត្រឡប់មកកម្ពុជាវិញ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រីការសម្រេចនេះគឺបង្ហាញពីការយកចិត្តទុកដាក់ចំពោះពលករខ្មែរនៅម៉ាឡេស៊ី។

ក៏ប៉ុន្តែកម្ពុជាតម្រូវឱ្យមានលក្ខខណ្ឌសំខាន់ៗមួយចំនួនដាក់ទៅម៉ាឡេស៊ី ដោយក្នុងនោះស្នើសុំឱ្យភាគីខាងម៉ាឡេស៊ី ធ្វើតេស្តរកកូវីដ-១៩ទៅលើអ្នកទោស និងពលករនេសាទជាង២០០នាក់នេះជាមុនសិន មុនបញ្ជូនមកកម្ពុជា។ ប្រសិនជាខាងភាគីម៉ាឡេស៊ីពិនិត្យឃើញថា អ្នកទោស និងពលករនេសាទទាំងនេះពុំមានវិជ្ជមានកូវីដ-១៩ទេ នោះពួកគេអាចត្រឡប់មកកម្ពុជាវិញបាន។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើពលរដ្ឋខ្មែរណាម្នាក់ក្នុងចំណោម២០០នាក់នេះ នោះរូបគេនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញទេ ពោលគឺត្រូវសម្រាកព្យាបាលរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។

មួយវិញទៀត នៅពេលដែលអ្នកទោស និងពលករនេសាទជាង២០០នាក់បានមកដល់កម្ពុជាវិញ សកម្មភាពបន្ទាប់គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដើម្បីតាមដានសុខាភាពជាបន្តបន្ទាប់ ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុន ហេង នៅក្នុងសន្និសីទសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម លោក គុយ គួង ​​​ បានថ្លែងប្រាប់ស៊ីស៊ីថាមសន៍ថា បច្ចុប្បន្ន​ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីកំពុងធ្វើការងារជាមួយអជ្ញាធរម៉ាឡេស៊ី និងពលរដ្ឋយើងនៅទីនោះហើយ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង