Yearendyearend1140x150

ទីក្រុងមួយរបស់ចិនកំពុងដំណើរការការធ្វើតេស្តជាច្រើនជុំ ដោយសារករណីឆ្លងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងមួយរបស់ចិនកំពុងដំណើរការការធ្វើតេស្តជាច្រើនជុំ ដោយសារករណីកូវីដ១៩កើនឡើង ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ រដ្ឋាភិបាលទីក្រុងបានប្រកាសថាទីក្រុង តាលៀន (Dalian) ក្នុងខេត្ត លាវ នីង (Liaoning) ភាគឦសានប្រទេសចិន បានដំណើរការការធ្វើតេស្តជុំទី ៣ ទូទាំងទីក្រុងកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលទីក្រុង ជ័ង ហឺ (Zhuanghe) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងតាលៀន កំពុងធ្វើតេស្តជុំទី ៨ របស់ខ្លួន។

គិតត្រឹមថ្ងៃសៅរ៍នេះ ករណីឆ្លង COVID-19 ថ្មីចំនួន ៦០ ត្រូវបានរាយការណ៍ពីទីក្រុង តាលៀន ដោយ ២៨ នាក់មកពីសាកលវិទ្យាល័យក្នុងទីក្រុង ជ័ង ហឺ ។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញនៅលើគណៈកម្មការសុខភាពជាតិ (NHC) ។

លោក ស៊ុន កុងលី (Sun Gongli) អភិបាលក្រុងស្តីទីទីក្រុង ជ័ង ហឺ បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា និស្សិតត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងយ៉ាងជិតស្និទ្ធ ចាប់តាំងពីមានករណីដំបូង ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ហើយទីក្រុងនេះ បានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ទៅកាន់សាកលវិទ្យាល័យ ដើម្បីជួយដល់ការគ្រប់គ្រងរបស់និស្សិត និងរៀបចំការធ្វើតេស្តប្រចាំថ្ងៃដល់និស្សិត និងមហាវិទ្យាល័យទាំងអស់។

សហគមន៍ចំនួនពីរនៅក្នុងទីក្រុងនេះ ត្រូវបានដាក់ចូលទៅក្នុងទីក្រុងដែលមានហានិភ័យខ្ពស់ នេះបើយោងតាមគណៈកម្មការសុខភាពនៃទីក្រុង តាលៀន។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺខេត្ត លាវ នីង (LNCDC) បានរាយការណ៍នៅលើគណនី Weibo របស់ខ្លួនថា ករណីដែលបានបញ្ជាក់សរុបចំនួន ២៣៥ និងករណីគ្មានរោគសញ្ញាចំនួន ៥៤ ត្រូវបានកត់ត្រានៅក្នុងទីក្រុង តាលៀន ចាប់តាំងពីការផ្ទុះឡើងចុងក្រោយបង្អស់កាលពីថ្ងៃទី ៤ ខែវិច្ឆិកា។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យចាកចេញពីផ្ទះបើគ្មានការចាំបាច់។ ទីក្រុង តាលៀន ក៏កំពុងតម្រូវឱ្យប្រជាជនធ្វើតេស្ត COVID-19 ហើយអ្នកអវិជ្ជមានក្នុងរយៈពេល ២៤ ម៉ោងដើម្បីចាកចេញពីទីក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង