Yearendyearend1140x150

ការនាំចេញអង្ករកម្ពុជានៅតែជួបបញ្ហាប្រឈមដោយសារការដឹកជញ្ជូនឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូនស្រូវពីកសិករ

ភ្នំពេញ៖ការនាំចេញអង្ករឆ្នាំនេះ មានបរិមាណអាចទាបជាងឆ្នាំមុនបន្តិច ដោយសារបញ្ហារាំងស្ទះដល់ការដឹកជញ្ជូន ជាពិសេសទៅកាន់សហគមន៍អឺរ៉ុប ខណៈតម្លៃអង្ករលើទីផ្សារអន្តរជាតិ ជាពិសេសប្រភេទអង្ករក្រអូបប្រណិតដូចដែលកម្ពុជាមាន គឺមានតំលៃទាបមិនសមាមាត្រ និងថ្លៃដើម។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការនាំចេញអង្ករកម្ពុជានៅតែជួបបញ្ហាមួយចំនួនដូចជា ការដឹកជញ្ចូនឡើងថ្លៃ និង កង្វះសំបកកុងតែន័សម្រាប់ដាក់អង្ករ និង ការទទួលបានការអនុញ្ញាត្តិទទួលយកដឹកតាមកាប៉ាល់ក្នុងបរិមាណកំណត់មួយ។លោកថា តម្រូវការនៃការដឹករបស់កម្ពុជា គឺត្រូវការប្រមាណជា ៣០០ ទៅ ៤០០ទូកុងតែន័រក្នុងមួយសប្តារហ៍ តែការឆ្លើយតបទទួលយកគឺត្រឹមតែ ១៥០ ទៅ២០០ កុងតែន័រ តែប៉ុណ្ណោះ ដោយសារខាងកប៉ាល់ត្រូវទុកលទ្ធភាពអោយទំនិញស្រាលដែលអាចដឹកបានច្រើនជាងអង្ករ។

បើតាមលោក លន់ យ៉េង ក្រៅពីមានបញ្ហាប្រឈមលើការនាំចេញអង្ករ តម្លៃអង្ករលើទីផ្សារអន្តរជាតិ ជាពិសេសប្រភេទអង្ករក្រអូបប្រណិតដូចដែលកម្ពុជាមានគឺមានតំលៃទាបមិនសមាមាត្រ និងថ្លៃដើម។តម្លៃ ផលឹតកម្មស្រូវមានការកើនឡើងដោយសារតម្លៃជី និងថ្នាំពុលកសិកម្ម មានការកើនឡើង តែតម្លៃអង្ករទីផ្សារអន្តរជាតិមានការធ្លាក់ចុះ។

គួរបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៦០,១៦៩តោនគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅលើគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័ត។ ក្នុងនោះទីផ្សារចម្បងមានចំនួន ៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណអង្ករនាំចេញសរុប រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន ២). ប្រទេសបារាំង ១១.០៧% ស្មើនឹង ៥០,៩៥១ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន ៤). ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន និងទី៥). ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។

ចំពោះប្រភេទអង្ករនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ អង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤% ។

ចំពោះការនាំស្រូវចេញគឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង