Smart saver cctime web bannertif

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង ៦ ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង ៦ ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភបរូប៖  The Bangkok Post 

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៦,៣៤៣ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៤៥ នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៦,៣៤៣ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១៨៨ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៧,៦៦៣ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ២,០២៤,៧៥៣ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ២០,០៨១ នាក់។

ដោយឡែកមនុស្ស ១៦៩,៦៤១ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៣៥១,៥៩១ នាក់បានចាក់លើកទី២ និង ២៣,៩៤២ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៨៥,០១២,៩០៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង