Yearendyearend1140x150

មេដឹកនាំអាមេរិកនិងចិនគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន-អាមេរិក៖ លោក ស៊ី ជីនភីង (Xi Jin ping) ប្រធានាធិបតីចិន និងលោក Biden ប្រធានាធិបតីអាមេរិក នឹងបើកកិច្ចប្រជុំតាមវីដេអូនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xin huaបានស្រង់សំដីលោកស្រី Hua Chun ying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសៅរ៍នេះ។

លោកស្រីបានបញ្ជាក់ថា ប្រធានាធិបតីប្រទេសចិននិង អាមេរិក នឹងផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ និងបញ្ហាដែលជាក្តីកង្វល់រួមរបស់ភាគីទាំងពីរ។

ទន្ទឹមនឹងនេះ អ្នកស្រី Jen Psaki ដែលជាអ្នកនាំពាក្យរបស់សេតវិមានអាមេរិក ក៏បានប្រកាសព័ត៌មានខាងលើដូចគ្នាកាលពីថ្ងៃសុក្រផងដែរ។ អ្នកស្រីបាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីរបៀបដោះស្រាយការប្រកួតប្រជែងរវាងអាមេរិកនិងចិន ប្រកបដោយការទទួលខុសត្រូវ និងរបៀបកិច្ចសហប្រតិបត្តិការគ្នាដើម្បីទទួលបានផលប្រយោជន៍រួមទាំងសងខាង។

អ្នកស្រី Jen Psaki ក៏បាននិយាយផងដែរថា លោក Biden នឹងបញ្ជាក់យ៉ាងច្បាស់ពីចេតនា និងអាទិភាពរបស់សហរដ្ឋអាមេរិក ក៏ដូចជាការព្រួយបារម្ភរបស់ខ្លួនចំពោះប្រទេសចិន។

គេរំពឹងថាកិច្ចប្រជុំ រវាងមេដឹកនាំនៃប្រទេសទាំងពីរលើកនេះ នឹងក្លាយជាជំនួបដ៏ទូលំទូលាយបំផុតរវាងមេដឹកនាំចិន និងអាមេរិក ចាប់តាំងពីលោក Biden ចូលកាន់តំណែងមក។ មានមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនបានចង្អុលបង្ហាញថា លោក Biden នៅក្នុងកិច្ចប្រជុំនេះ នឹងបញ្ជាក់ពីការស្វាគមន៍ការប្រកួតប្រជែងខ្លាំងជាមួយប្រទេសចិន ប៉ុន្តែអាមេរិកមិនចង់មានជម្លោះនោះទេ ។

មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានចង្អុលបង្ហាញទៀតថា ពួកគេមិនរំពឹងថា កិច្ចប្រជុំនេះអាចនឹងនាំមកនូវលទ្ធផលជាផ្លែផ្កាច្រើននោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង